ព័ត៌មានអន្តរជាតិ

ប្រធានក្មេងទំនើងត្រូវចាប់ខ្លួន ពីបទគ្រោងចាប់ជំរិតតារាល្បីៗ ធ្វើវីដេអូអាសអាភាសផ្ញើឧក្រិដ្ឋជនអាមេរិក

VN Express

ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានក្មេងទំនើង និងបក្ខពួកជាច្រើននាក់ទៀតរបស់លោកត្រូវបានចាប់ខ្លួនពីបទរៀបចំផែនការចាប់ជំរិតតារាល្បីៗ បង្ខំឲ្យរួមភេទ និងផ្ទេរឈុតខ្លីៗផ្ញើឲ្យឧក្រិដ្ឋជនអាមេរិក។

ប៉ូលិសឡាវបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Pham Duc Binh អាយុ ៥៤ឆ្នាំស្ថិតក្នុងចំណោមមនុស្ស ១៦នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការចោទប្រកាន់ជាច្រើន ហើយពាក់ព័ន្ធនឹងករណីនេះដែរ ប៉ូលិសឡាវក៏បានដាក់ការស៊ើបអង្កេត ៤ នាក់ទៀតផងដែរ ។

លោក វរសេនីយ៍ទោ Le Khac Son បាននិយាយថា បន្ទាប់ពីលោក Binh បានចេញពីពន្ធនាគារកាលខែមេសា លោកបានចាប់ផ្តើមទាក់ទងមនុស្សមួយចំនួនដើម្បីបង្កើតក្រុមក្មេងទំនើង។ តាមការគ្រោងទុក ពួកគេនឹងរៀបចំព្រឹត្តិការណ៍ដើម្បីទាក់ទាញតារាម៉ូដែល និងតារាចម្រៀង មុនពេលចាប់ជំរិតពួកគេ បង្ខំឲ្យពួកគេរួមភេទ និងដំណើរការថត។

បន្ទាប់មកពួកគេនឹងផ្ទេរវីដេអូទៅឲ្យអ្នកសមគំនិតនៅអាមេរិក ហើយឈុតខ្លីៗនឹងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រអាសអាភាសដើម្បីរកប្រាក់ចំណេញ។ បន្ទាប់មកក្រុមជនពាលបានអំពាវនាវឲ្យមានការវិនិយោគ និងបែងចែកភារកិច្ចក្នុងចំណោមសមាជិក។ លោក Binh បានទាក់ទងមនុស្សដើម្បីទិញកាំភ្លើង និងគ្រាប់រំសេវដើម្បីបញ្ជូនពួកគេទៅប្រទេសវៀតណាម។

ប៉ូលីសនៃទីក្រុងហូជីមិញកាលពីថ្ងៃទី៣ ខែវិច្ឆិកា បានបង្ក្រាបអគារផ្ទះល្វែងដ៏ប្រណិតមួយក្នុងទីក្រុង Thu Duc ដើម្បីចាប់ខ្លួនលោក Binh និងមនុស្សមួយចំនួនទៀត ព្រមទាំងអាវុធមួយចំនួនត្រូវបានរឹបអូសនៅកន្លែងកើតហេតុផងដែរ ។

លោក Binh  ជាប្រធានក្មេងទំនើងដ៏ល្បីម្នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារជាច្រើនដង។ កាលឆ្នាំ២០០៥ លោកជាផ្នែកមួយនៃក្រុមក្មេងទំនើងដែលចាប់ពង្រត់កូនប្រុសរបស់មហាសេដ្ឋីធនាគារលោក Tram Beក្នុងតម្លៃលោះ ១០លានដុល្លារ។

លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៨ឆ្នាំ ពីរឆ្នាំក្រោយមកពីបទចាប់ជំរិត និងជួញដូរអាវុធខុសច្បាប់៕

Most Popular

To Top