មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងបានអបអរសាទរលោក ត្រាំ ចំពោះការឈ្នះការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក។
នៅពេលឆ្លើយសំណួរអំពីថាតើលោកត្រៀមខ្លួន ដើម្បីជជែកជាមួយលោក ត្រាំ នៅក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់រុស្ស៊ីឬអត់នោះ មេដឹកនាំរុស្ស៊ីរូបនេះ បានបានឆ្លើយយ៉ាងខ្លីថា “រួចរាល់ហើយ” ។
លោកពូទីនបានលើកឡើងថា “ខ្ញុំចង់យកឱកាសនេះ ដើម្បីអបអរសាទរលោក ក្នុងការបោះឆ្នោតរបស់លោកជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក” ដោយបន្ថែមថា រុស្ស៊ីនឹងធ្វើការជាមួយប្រមុខរដ្ឋណាមួយ ដែលប្រជាជនអាមេរិកជឿទុកចិត្ត៕
ប្រែសម្រួល ឈូក បូរ៉ា