ទីក្រុងហូជីមិញ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុគ្គលិកហាងលក់គ្រឿង អលង្ការមួយក្នុងទីក្រុងហូជីមិញ ២ នាក់ត្រូវបានចាប់ខ្លួន ពីបទចូលរួមក្នុងប្រតិបត្តិការលាងលុយកខ្វក់ឆ្លងព្រំដែន ដោយចោទប្រកាន់ពីបទផ្ទេរប្រាក់ជិត ២០ លានដុល្លារទៅក្រៅប្រទេស ដោយខុសច្បាប់ជាផ្នែក នៃបណ្តាញធំជាងនេះ។
ប៉ូលីសបានប្រកាសកាលពីថ្ងៃសុក្រថា លោកស្រី Le Van Hoa អាយុ ៤៧ ឆ្នាំ និង លោក Nguyen Thi Kim Trang អាយុ ៥៤ ឆ្នាំ បុគ្គលិកនៃហាងលក់គ្រឿងអលង្ការ Duc Long នៅស្រុក Tan Binh ត្រូវបានចាប់ខ្លួនពីបទសម្របសម្រួល ការផ្ទេរខុសច្បាប់ទាំងនេះ។
ការចាប់ខ្លួនរបស់ពួកគេធ្វើឡើង បន្ទាប់ពីមានការស៊ើប អង្កេត បន្ថែមលើបណ្តាញឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹងការក្លែងបន្លំ ការលាងលុយកខ្វក់ និងការផ្ទេររូបិយប័ណ្ណឆ្លងដែន ខុសច្បាប់ដែលដឹកនាំ ដោយជនជាតិនីហ្សេរីយ៉ា Eneh Davidson Caleb អាយុ ២៨ ឆ្នាំ និងប្រពន្ធរបស់លោក ឈ្មោះ Nguyen Thi Thanh Thuy អាយុ ៣៥ ឆ្នាំ។
កាលពីពាក់កណ្តាលខែមេសា ប៉ូលីសបានឆ្មក់ចូលហាងលក់គ្រឿងអលង្ការ Duc Long ជាផ្នែកមួយនៃការបង្ក្រាបបណ្តាញនេះ ដោយចាប់ខ្លួនម្ចាស់ Do Viet Dai អាយុ ៥៣ ឆ្នាំ និងប្រពន្ធរបស់លោកឈ្មោះ Nguyen Thi Kim Ngan អាយុ ៤៧ ឆ្នាំ។ ការវាយឆ្មក់នាំឲ្យរឹបអូសបានជាង ៩ ពាន់លានដុង (៣៥៦,០០០ ដុល្លារអាមេរិក) ជាសាច់ប្រាក់ជាង ១,៥ លានដុល្លារ និងរូបិយប័ណ្ណបរទេសផ្សេងទៀត ត្រូវបានកំណត់សម្រាប់ការផ្ទេរទៅក្រៅប្រទេស។
ប្តីប្រពន្ធនេះត្រូវបានចោទប្រកាន់ថា បានជួយក្រុមឧក្រិដ្ឋជន ក្នុងការលាងលុយដោយក្លែងបន្លំ បានលុយដោយប្រើប្រាស់ហាងមាស របស់ពួកគេជាមុខទំនិញ ហើយត្រូវបានគេរាយការណ៍ថា រកបាន ១.៥ លានដុងក្នុងមួយប្រតិបត្តិការចំនួន ២.៥ ពាន់លានដុង។
ប៉ូលិសបានបញ្ជាក់ថា នៅចន្លោះខែសីហា ឆ្នាំ២០២៣ ដល់ពេលចាប់ខ្លួន ក្រុមនេះ បានជួយសម្រួលការផ្ទេររូបិយប័ណ្ណខុសច្បាប់ជិត ២០លានដុល្លារ។ Trang និង Hoa ត្រូវបានគេចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រតិបត្តិការរូបិយប័ណ្ណ និងរក្សាកំណត់ត្រាហិរញ្ញវត្ថុ។
កាលពីមុន ប៉ូលីសបានទទួលព័ត៌មាន អំពីក្រុមហ៊ុនអ៊ុយក្រែន មួយត្រូវបានក្រុមឧក្រិដ្ឋជនបោកប្រាស់តាមយៈអ៊ីម៉ែល ក្លែងក្លាយដែលក្លែង បន្លំជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន នាំឲ្យមូលនិធិត្រូវបានផ្ទេរទៅគណនី នៅទីក្រុងហូជីមិញដែលបញ្ជាក់ ដោយអ្នកបោកប្រាស់៕