វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រី ២ នាក់ត្រូវបានចាប់ខ្លួន នៅទីក្រុងហូជីមិញ ពីបទជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានចាប់ខ្លួនបាន ព្យាយាមរត់ពន្ធពេជ្រ ៧០០ គ្រាប់ទៅប្រទេសវៀតណាម កាលពីពីរសប្តាហ៍មុន។
លោកស្រី Ly Thi Ngoc Bich អាយុ ៤៥ ឆ្នាំ និងលោកស្រី Nguyen Thi Linh អាយុ ៥២ ឆ្នាំ ត្រូវបានឃុំខ្លួនកាលពីថ្ងៃចន្ទ ខណៈប៉ូលីសក្នុងតំបន់បានពង្រីកការស៊ើបអង្កេតរបស់ពួកគេទៅលើលោក Prajapati Shaileshkumar Hareshbhai ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat កាលពីថ្ងៃទី ២៣ ខែតុលា។
លោកត្រូវបានគេរកឃើញជាមួយនឹងប្រអប់ដែកមួយដែលមានត្បូងពេជ្រជាង ៧០០ គ្រាប់ ទាំងធម្មជាតិ និងមន្ទីរពិសោធន៍ នៅពេលមកដល់ប្រទេសឥណ្ឌា។ លោកបានសារភាពប្រាប់ប៉ូលិសថា លោកមានចេតនាលក់វាទៅហាងក្នុងស្រុក។
ប៉ូលិសបានរកឃើញថា លោកស្រី Linh មានទំនាក់ទំនងជាមួយគាត់ ហើយបានចូលទៅលាក់ខ្លួន បន្ទាប់ពីចាប់ខ្លួនគាត់។ អ្នកស៊ើបអង្កេតមិនបានបង្ហាញពីអ្វីដែលពួកគេទាក់ទងគ្នានោះទេ។ នាងក៏បានព្យាយាមរកវិធីដើម្បីគេចពីការដាក់ទណ្ឌកម្ម ហើយត្រូវបានណែនាំទៅ Bich ។
លោកស្រី Bich បានយល់ព្រមជួយទាំងនាង និង លោក Hareshbhai គេចចេញការផ្តន្ទាទោស ឬយ៉ាងហោចណាស់ ទទួលបានការកាត់ទោស ដោយប្រើទំនាក់ទំនងរបស់នាងជាមួយមន្ត្រីមួយចំនួន។
នាងបានទទួលប្រាក់ចំនួន ២.២ ពាន់លានដុង (៤៧,៣០០ ដុល្លារអាមេរិក) ពីលោកស្រី Linh និងបានបង់ប្រាក់ ឲ្យមេធាវីចំនួន ១៥០ លានដុង ដើម្បីជួយនាង ប៉ុន្តែបានរក្សាទុក ប្រាក់ដែលនៅសល់ បើទោះបីជាមិនបានបំពេញ តាមការសន្យា របស់នាងក៏ដោយ។ ការស៊ើបអង្កេតរបស់ប៉ូលីសនៅតែបន្ត៕