ព័ត៌មានអន្តរជាតិ

ប៉ូលិសជប៉ុន ចាប់ខ្លួនជនជាតិស្រីលង្កា ៤នាក់ពីបទលួចរថយន្តជាង ១០០គ្រឿង នៅខេត្តចំនួន ៥

Kyodo

តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេតរួមគ្នាដោយប៉ូលីសខេត្ត Ibaraki និង Chiba លើជនបរទេស ៤ នាក់រស់នៅខេត្ត Ibaraki របស់ប្រទេសជប៉ុនត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទលួចរថយន្តជាង ១០០ គ្រឿង។

យោងតាមក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា បុរសទាំង ៤នាក់ ដែលជាជនជាតិស្រីលង្កាបានប្រព្រឹត្តអំពើប្លន់ ជាបន្តបន្ទាប់នៅចន្លោះខែធ្នូ ឆ្នាំ ២០២២ ដល់ខែឧសភាឆ្នាំនេះ។ ទោះបីជាការប្លន់ជាច្រើនបានកើតឡើងនៅក្នុង និងជុំវិញទីក្រុង Ibaraki នៃ Tsuchiura និង Inashiki ក៏ដោយ។

ប៉ូលីសជឿថា ក្រុមនេះជាអ្នកនៅពីក្រោយការលួច បានកើតឡើងនៅទូទាំងខេត្តសរុបចំនួន ៥ គឺ Ibaraki, Saitama, Chiba, Gunma និង Tochigi ជាមួយនឹងចំនួនរថយន្តសរុបចំនួន ១១០ គ្រឿងត្រូវបានលួច ភាគច្រើនជារថយន្ត Van ដូចជា Toyota Hi Ace និងទំនិញធុនមធ្យម និងរថយន្តដឹកទំនិញដូចជា Isuzu Elf ។

យោងតាមការចោទប្រកាន់បានបញ្ជាក់ថា ការស៊ើបអង្កេតបានចង្អុល ទៅបុរសម្នាក់ក្នុងចំណោមបុរស ៤នាក់មានអាយុ ៥៦ឆ្នាំជាអ្នករស់នៅទីក្រុង Ibaraki នៃទីក្រុង Itako ជាមេខ្លោង ។ បុរសដែលបើកក្រុមហ៊ុនរថយន្តជជុះ និងគ្រឿងបន្លាស់រថយន្ត នឹងកំណត់មុខសញ្ញាលួចពីផ្ទះឯកជន ឬចំណតរថយន្តរបស់សណ្ឋាគារ និងអាជីវកម្មនានា។

ក្រុមដែលមានសមាជិក ៣នាក់ផ្សេងទៀត នៃក្រុមនឹងលួចនៅក្រោមភាពងងឹត ហើយនាំត្រឡប់ទៅយានដ្ឋានរបស់បុរសអាយុ ៥៦ ឆ្នាំ ជាកន្លែងដែលពួកគេនឹងត្រូវ ដកហូតសម្រាប់គ្រឿងបន្លាស់ និងគ្រឿងបន្លាស់ដូចជាម៉ាស៊ីនរបស់ពួកគេ ដែលគាត់នឹងលក់បន្ត។

បុរសអាយុ ៥៦ ឆ្នាំរូបនេះកំពុងបដិសេធការចោទប្រកាន់នេះ ទោះបីជាបច្ចុប្បន្នវាមិនច្បាស់ថា តើសមាជិក ៣ នាក់ផ្សេងទៀតនៃក្រុមកំពុងធ្វើដូចគ្នាឬយ៉ាងណា ៕

Most Popular

To Top