ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិ របស់ជាមហាសេដ្ឋីទី២ នៅអាស៊ីបាត់អស់ ១៥ ពាន់លានដុល្លារ ក្រោយរងការចោទ ប្រកាន់ពីការស៊ីសំណូក

VN Express

ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីឥណ្ឌា លោក Gautam Adani ដែលជាមហាសេដ្ឋីទី២របស់អាស៊ី ត្រូវបានគេឃើញទ្រព្យសម្បត្តិ របស់លោកបាត់បង់អស់ ១៥ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកពីបទស៊ីសំណូក។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឲ្យដឹងថា ប្រធានក្រុមហ៊ុនឥណ្ឌា Adani Group បានឃើញទ្រព្យសម្បត្តិរបស់លោកបិទនៅថ្ងៃនោះនៅ ៧២ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥ ភាគរយពីដើមឆ្នាំនេះ។ លោកAdani ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉កពីបទជួយជំរុញការសូកប៉ាន់ចំនួន ២៥០ លានដុល្លារដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីឈ្នះកិច្ចសន្យាថាមពលពន្លឺព្រះអាទិត្យ ហើយបានលាក់ផែនការ ពីអ្នកវិនិយោគអាមេរិកដែលពួកគេបានស្វែងរកការរៃអង្គាសប្រាក់។

អ្នកនាំពាក្យក្រុម Adani បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា រាល់ការទាមទារផ្លូវច្បាប់ ដែលអាចកើតមាននឹងត្រូវស្វែងរក។ អ្នកនាំពាក្យបាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Adani Group តែងតែប្រកាន់ខ្ជាប់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ រក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ច តម្លាភាព និងបទប្បញ្ញត្តិអនុលោមតាមគ្រប់យុត្តាធិការ នៃប្រតិបត្តិការរបស់ខ្លួន ។

ក្នុងចំណោមភាគហ៊ុនរបស់ Adani Group ក្រុមហ៊ុន Adani Enterprises បានធ្លាក់ចុះ ២២.៦ ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមហ៊ុន Adani Energy Solutions បានបិទទាបជាង ២០ ភាគរយ ។ Adani នៅតែជាមហាសេដ្ឋីទី២នៅអាស៊ី បន្ទាប់ពីមហាសេដ្ឋីប្រេង Mukesh Ambani ដែលមានទ្រព្យសម្បត្តិ ៩៤ ពាន់លានដុល្លារ៕

Most Popular

To Top