ព័ត៌មានអន្តរជាតិ

ភូមិទេសចរណ៍ទាំង ៤ នៅអាស៊ីអាគ្នេយ៍ ជាប់ឈ្មោះក្នុងចំណោម ភូមិទេសចរណ៍ល្អបំផុត របស់ពិភពលោក ឆ្នាំ ២០២៤

Photo courtesy of Indonesia's Ministry of Tourism and Creative Economy

ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា  អ្នកតំណាងចំនួន ៤មកពីអាស៊ីអាគ្នេយ៍ និងភូមិ ២ នៅប្រទេសឥណ្ឌូនេស៊ី ភូមិ ១ នៅប្រទេសថៃ និងភូមិ ១ទៀតនៅ វៀតណាមបានចូលរួម ក្នុងបញ្ជី ៥៥ “ភូមិទេសចរណ៍ល្អបំផុត” ដោយអង្គការទេសចរណ៍ពិភពលោក របស់អង្គការសហប្រជាជាតិ (UNWTO) នៅឆ្នាំនេះ។

ពានរង្វាន់ “ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោក” ឆ្នាំ ២០២៤ ត្រូវបានប្រគល់ជូនភូមិ Jatiluwih និង Wukirsari នៃប្រទេសឥណ្ឌូនេស៊ី ភូមិ Bo Suak របស់ប្រទេសថៃ និងភូមិ Tra Que របស់វៀតណាម។ ភូមិ Jatiluwih ស្ថិតនៅកម្ពស់ ៧០០ ម៉ែត្រនៅលើកោះ Bali របស់ប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតនៅក្បែរភ្នំ Batukaru ជាតំបន់ភ្នំភ្លើងខ្ពស់ជាងគេទី២របស់កោះនេះ។

ភូមិនេះលាតសន្ធឹងលើផ្ទៃដីកសិកម្មជាង ៥៣,០០០ ហិកតា ដែលគ្របដណ្ដប់ដោយដីស្រែដ៏ស្រស់ស្អាត ។ កសិករស្រែនៅទីនេះប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តតាមសហគមន៍ប្រពៃណីត្រូវបានគេស្គាល់ថា Subak ដែលអង្គការយូណេស្កូបានទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីក្នុងឆ្នាំ ២០១២ ។

ទេសភាពដ៏បរិសុទ្ធរបស់ភូមិ និងខ្យល់អាកាសបរិសុទ្ធ ធ្វើឲ្យវាក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់ការដើរលេង បោះជំរុំ និងជិះកង់។ អ្នកទស្សនាក៏អាចរីករាយជាមួយហាងកាហ្វេ និងភោជនីយដ្ឋានក្នុងស្រុក ដែលបម្រើនូវមុខម្ហូបដែលផលិតឡើង ជាមួយនឹងផលិតផលថ្មីៗ ដែលដាំដុះក្នុងស្រុក។

ភូមិ Wukirsari ស្ថិតនៅក្នុងតំបន់ទីប្រជុំជន Bantul ដ៏ស្ងប់ស្ងាត់នៃទីក្រុង Yogyakarta គឺជាមជ្ឈមណ្ឌលនៃសិល្បៈ និងសិប្បកម្មប្រពៃណីរបស់ឥណ្ឌូនេស៊ី។ អ្នកទស្សនាអាចស្វែងយល់ពីសិល្បៈដ៏ស្មុគ្រស្មាញនៃការបង្កើតបាទី សិប្បកម្មបុរាណនៃអាយ៉ងស្បែក និងចម្លាក់ឈើ។

កម្មវិធី Wayang Wukirsari ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងសិល្បៈនៃអាយ៉ងស្រមោលឥណ្ឌូនេស៊ី។ អ្នកចូលរួមអាចរៀនរបាំប្រពៃណី ការសម្តែងល្ខោន និងតន្ត្រី Gamelan ដោយឈានដល់ការសម្តែងផ្ទាល់នៃវីរភាព Ramayana នៅ Pendopo Stage ក្នុងសំលៀកបំពាក់ពេញលេញ។

ភូមិ Bo Suak ក្នុងស្រុក Muang Nan ភាគខាងជើងប្រទេសថៃ បានក្លាយជាគោលដៅដំបូងរបស់ថៃដែលទទួលបានការទទួលស្គាល់ “ភូមិទេសចរណ៍ល្អបំផុត”។ ស្ថិតនៅចម្ងាយត្រឹមតែ ១៥ នាទីពីទីក្រុងណាន ភូមិនេះគឺជាផ្ទះរបស់អ្នកស្រុកជាង ៦,៥០០ និងផ្តល់នូវការមើលឃើញពិតប្រាកដនៃវប្បធម៌ថៃ និងជីវិតសហគមន៍។

តំណាងតែមួយគត់របស់វៀតណាមក្នុងបញ្ជី គឺភូមិបន្លែ Tra Que ស្ថិតនៅចម្ងាយ ៣ គីឡូម៉ែត្រពីទីក្រុងបុរាណ Hoi An ភូមិនេះមានអាយុកាលតាំងពីសតវត្សទី ១៦ ហើយត្រូវបានហ៊ុំព័ទ្ធដោយទន្លេ Co Co និង Tra Que Lagoon ដោយមាន អាកាសធាតុក្តៅ និងដីមានជីជាតិធ្វើឲ្យវាល្អសម្រាប់ការដាំបន្លែសរីរាង្គ។

អង្គការសហប្រជាជាតិ (UNWTO) បានវាយតម្លៃកម្មវិធីជាង ២៦០ មកពី ៦០ ប្រទេសដើ ម្បីកំណត់ភូមិដែលពូកែក្នុងការលើកស្ទួយសសរស្តម្ភទាំងបីនៃទេសចរណ៍ប្រកបដោយនិរន្តរភាព៖ សមធម៌សង្គម កំណើនសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន៕

Most Popular

To Top