ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត រថយន្តបរទេសមានហានិភ័យ សម្រាប់ ខាតបង់ទឹកប្រាក់ ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនៅប្រទេសចិន

ចិន៖UBS Investment Bank និយាយថា ក្រុមហ៊ុនផលិតរថយន្តបរទេស មានហានិភ័យក្នុងការខាត បង់ប្រាក់ចំណេញ ដល់ទៅ ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនៅប្រទេសចិន ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងជាមួយអ្នក ផលិតក្នុងស្រុក និងការផ្លាស់ប្តូរទីផ្សារឆ្ពោះ ទៅរករថយន្តអគ្គិសនី និងរថយន្តឆ្លាតវៃ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Scmp ។

លោក Paul Gong ប្រធានផ្នែកស្រាវជ្រាវ រថយន្តរបស់ប្រទេសចិននៅ UBS បាននិយាយថា តម្រូវការធ្លាក់ចុះសម្រាប់ម៉ាក បរទេសនឹងនាំឲ្យរថយន្តលើសចំណុះ ១០ លានគ្រឿង ។ លោកបាននិយាយក្នុង សិក្ខាសាលាមួយ នៅទីក្រុងហុងកុង កាលពីថ្ងៃចន្ទថា យើងគិតថា ក្រុមហ៊ុនផលិតរថយន្តបរទេស ចាំបាច់ត្រូវវាយតម្លៃឡើងវិញ និងកែសម្រួលយុទ្ធសាស្រ្ត របស់ពួកគេនៅប្រទេសចិន។

លោក Gong បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេ របស់ប្រទេសចិននឹងបន្តប្រមូលចំណែកទីផ្សារ និងបង្កើនប្រាក់ចំណេញ របស់ពួកគេក្នុងអំឡុងពេល នៃការច្របាច់បញ្ចូលគ្នា ។ លោកបានបន្ថែមថា នៅពេលក្រុមហ៊ុន ផលិត រថយន្តបរទេស កាត់បន្ថយការផលិត ហើយរដ្ឋាភិបាលចិនបញ្ឈប់ ការផ្តល់មូលនិធិដល់ ក្រុមហ៊ុនផលិតរបស់រដ្ឋ ដែលកំពុងធ្វើឲ្យខាតបង់ ក្រុមហ៊ុនក្នុងស្រុកមួយចំនួន មានសក្តានុពលក្នុងការទទួល បានប្រាក់ចំណេញទ្វេដង នៅឆ្នាំ ២០៣០។

ការព្យាករណ៍នេះកើតឡើង ចំពេលបរិយាកាស នៃការប្រកួតប្រជែងដ៏ខ្លាំងក្លា ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តបរទេស និងក្នុងស្រុក នៅប្រទេសចិន ដោយអ្នកផលិតផ្តល់ ជូននូវការបញ្ចុះតម្លៃជុំគ្នា និងលក្ខណៈពិសេសថ្មីៗ ដើម្បីទាក់ទាញ អតិថិជន ។ នៅក្រៅប្រទេស ក្រុមហ៊ុនផលិតរថយន្តចិន កំពុងប្រឈមមុខនឹងការរំពឹងទុក នៃការដំឡើងពន្ធខ្ពស់ ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ៕

Most Popular

To Top