Ada Lovelace – គណិតវិទូ
ភាគច្រើនអោយតែចាប់ផ្ដើម និយាយពីរឿងវិទ្យាសាស្ត្រ អ្វីដែលអ្នកអាចនឹង គិតដល់មុនគេនោះ គឺជាវិស័យមួយដែលអ្នក មានអាជីពនេះភាគច្រើនជាមនុស្សប្រុស។ អ្នកវិទ្យាសាស្រ្តភេទស្រី ទាំង ១០ រូបនេះហើយដែលបាន ចូលរួមចំនែកយ៉ាងធំធេង ដល់វិស័យមួយនេះ ៖
Marie Curie – រូបវិទូ និង គីមីវិទូ
Lovelace ត្រូវបានគេចាត់ទុកថា ជាអ្នកសរសេរ Program កុំព្យូទ័រ និង ជាអ្នកអ្នកដែលគិតគូរថា មានម៉ាស៊ីនដ៏មានថា មពលអាចធ្វើរឿងជាច្រើនដំបូងគេ មុនពេលកំព្យូទ័រជំនាន់ថ្មី សព្វថ្ងៃនេះ ត្រូវបានបង្កើតទៅទៀត ។
សមិទ្ធិផលក្នុង ចំណោមស្នាដៃ ជាច្រើនរបស់ Curie រួមមានការរកឃើញនូវវិទ្យុសកម្ម និងបង្កើតម៉ាស៊ីន X-ray ចល័ត ដែលត្រូវបានប្រើ ក្នុងកំឡុង សង្គ្រាមលោកលើកទី ១ ។ នៅឆ្នាំ ១៩០៣ Curieបានក្លាយជាស្ត្រីដំបូងគេ ដែលបានទទួលពាន រង្វាន់ណូបែល ផ្នែករូបវិទ្យា និង ផ្នែកគីមីវិទ្យាដែលធ្វើឱ្យនាងក្លាយ ជាមនុស្សទីមួយ ដែលទទួលបានពានរង្វាន់ពីរដង ។
Janaki Ammal – រុក្ខវិទូ
Ammal ជាអ្នកវិទ្យាសាស្ត្ររុក្ខជាតិ ដំបូងគេរបស់ឥណ្ឌា ហើយជាអ្នកវិទ្យាសាស្រ្ត ដែលនៅពីក្រោយការបង្កើតពូជរុក្ខជាតិ កូនកាត់ជាច្រើនប្រភេទ ដែលនៅតែដាំដុះ នាពេលបច្ចុប្បន្ននេះ។ លោកស្រីក៏បានតស៊ូ យ៉ាងស្វិតស្វាយ ដើម្បីការពារជីវៈចម្រុះនៃប្រទេសឥណ្ឌា ។
Chien-Shiung Wu – រូបវិទូ
Wu ជាអ្នកវិទ្យាសាស្រ្តដំបូងគេដែលបានបញ្ជាក ទ្រឹស្ដីរបស់ Enrico Fermi ពីការបំបែកបេតាវិទ្យុសកម្ម។ របកគំហើញនេះនាំឱ្យមានរង្វាន់ណូបែល ដែលត្រូវបានប្រគល់ជូនមិត្តរួមការងារ ប្រុសរបស់នាងដោយតួនាទីសំខាន់របស់ Wu នៅក្នុងការពិសោជន៏នេះ ត្រូវបានគេមើលរំលង ។
Katherine Johnson – គណិតវិទូ
ការគណនានៃគន្លងមេកានិចរបស់ Johnson ក្នុងនាមជាបុគ្គលិក របស់ Nasa ក្នុងការបញ្ជូនជាតិអាមេរិច ទៅទីអវកាសដំបូងបំផុត។ រឿងរ៉ាវជីវិតគាត់ កាន់តែល្បីល្បញថែមទៀត នៅពេលដែលត្រូវ បានយកទៅបញ្ចូល នៅក្នុងភាពយន្ត Hidden Figures។
Rosalind Franklin – គីមីវិទូ
Franklin ត្រូវបានគេស្គាល់ដោយសារស្នាដៃ បដិវត្តរបស់គាត់ក្នុង ការរកឃើញរចនាសម្ព័ន្ធ Double Helix របស់ DNA។ តែគួរអោយសោយស្ដាយ គាត់បានទទួលមរណភាព ៤ ឆ្នាំមុនពេលមិត្តរួមការងារបុរស របស់នាងទទួលបានរង្វាន់ណូបែលនៅឆ្នាំ ១៩៦២ ។
Vera Rubin – តារាវិទូ
Rubin រកឃើញអត្ថិភាព នៃ Dark Matter ដែលត្រូវបានគេប្រៀបធៀប ទៅនឹងកាវដ៏ចម្លែក ដែលធ្វើអោយសកលលោក យើងនេះមានលក្ខណះដូចដែលស្គាល់សព្វថ្ងៃនេះ។ ការរួមចំណែករបស់នាង ត្រូវបានគេចាត់ទុកថា ជាការរកឃើញដ៏សំខាន់បំផុត មួយ នៃសតវត្សរ៍ទី ២០ ដែលធ្វើអោយអ្នកវិទ្យាសាស្ត្រ ភាគច្រើនយល់ថា គួរតែទទួលបានពាន រង្វាន់ណូបែល ។
Gladys West – គណិតវិទូ
ការងាររបស់ West នៅក្នុង ការអភិវឌ្ឍគំរូគណិតវិទ្យា នៃរាងផែនដីបានដើរ តួនាទីជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា GPS ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ ។ នុងឆ្នាំ ២០១៨ គាត់ត្រូវបានបញ្ជូនទៅចូលរួមក្នុង មហាវិទ្យាល័យទ័ពអាកាស សហរដ្ឋអាមេរិកនិង មហាវិទ្យាល័យអ្នកបើកយន្តហោះ ដែលជាកិត្តិយសមួយក្នុងចំណោម បញ្ជាការកងទ័ព អាកាសខ្ពស់បំផុត។
Flossie Wong-Staal – ជីវវិទូ
Wong គឺជាអ្នកវិទ្យាសាស្ត្រដំបូងគេ ដែលបានចម្លង (Clone) មេរោគអេដស៍និងបង្កើតផែនទី នៃហ្សែនរបស់វា ដែលនាំឱ្យមានការ ធ្វើតេស្តរកវីរុសនេះ។
Jennifer Doudna – ជីវគីមីវិទូ
Doudna ជាអ្នកចូលរួមផ្ដួចផ្ដើម ក្នុងការបង្កើត CRISPR ដែលជាបច្ចេកវិទ្យាឈានមុខគេក្នុងការកែសម្រួលហ្សែន ដែលត្រូវបានគេចាត់ទុកថា វិធីដែលអាចបញ្ចប់ជំងឺគ្រប់ប្រភេទសូម្បីតែ មហារីក។
ដោយ៖ ហង្ស សុបញ្ញា