ម្រេចខ្ចីគ្រាប់តូចៗ ផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ផ្នែគ អាហារច្រើនណាស់ ។ វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូមហើយ ថែមទាំងមានបេតាខែរ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។
ប្រេងក្រអូបនៅក្នុងម្រេច មានគុណសម្បត្តិជួយ រំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះវាជួយសំរួល អាការ ឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាករួស ។
ម្រេចខ្ចីមានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះគឺជាសារធាតុប្រឆាំង រ៉ាឌីកាល់សេរីជួយការពារមហារីក និងមានអានុភាពរំញោចសរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើមរបស់វាមួយទៀត គឺជួយរំលាយជាតិ ពុលនៅក្នុងរាងកាយ ។
ដោយ៖ ហង្ស សុបញ្ញា