ព័ត៌មានអន្តរជាតិ

អ្នកជំនួញសិង្ហបុរី បោកប្រាស់វិនិយោគិន ជាង ៩០០នាក់ អស់ទឹកប្រាក់ ១.១ ពាន់លានដុល្លារ ដើម្បីទិញរថយន្ត Lamborghini និងចិញ្ចៀនពេជ្រ Chopard

VN Express

សិង្ហបុរី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រថយន្ត Lamborghini ចិញ្ចៀនពេជ្រ Chopard និងអចលនៈទ្រព្យសំខាន់ៗ ស្ថិតក្នុងចំណោមរបស់ដ៏ថ្លៃថ្លាដែលទិញ ដោយពាណិជ្ជករសិង្ហបុរីម្នាក់ កំពុងស្ថិតក្រោមការកាត់ទោស ពីបទក្លែងបន្លំទឹកប្រាក់ ១.៥ ពាន់លានសិង្ហបុរី ស្មើនឹង ១.១ ពាន់លានដុល្លារ។

លោក Ng Yu Zhi អាយុ ៣៧ ឆ្នាំកំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៤២ ពីបទបញ្ចុះបញ្ចូលវិនិយោគិនជាង ៩០០នាក់ឲ្យវិនិយោគ ១.៥ ពាន់លានសិង្ហបុរី(១.១ ពាន់លានដុល្លារអាមេរិក) នៅក្នុងឱកាសពាណិជ្ជកម្មនីកែលដែលមិនមាន។

នេះបើយោងតាមកាសែត The Straits Times ថា បន្ទាប់ពីដាក់ហោប៉ៅមួយភាគបីនៃប្រាក់ចំណូលសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកក្នុងការក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅប្រទេស លោក Zhi ត្រូវបានគេនិយាយថា បានចំណាយប្រាក់លើទ្រព្យសម្បត្តិលំដាប់ខ្ពស់មួយចំនួន ។

លោកបានបោះលុយ ២១ លានសិង្ហបុរីទៅលើរថយន្តប្រណិតៗប្រហែល ២០ គ្រឿងក្នុងចន្លោះឆ្នាំ ២០១៩  ដល់ ២០២១ រួមទាំងរថយន្ត Pagani Huayra Coupe ៧.១ លានសិង្ហបុរីនិងរថយន្ត Rolls-Royce Phantom មួយគ្រឿង ២.១ លានសិង្ហបុរី។ លោកក៏បានចំណាយប្រាក់ ១.៩ លានសិង្ហបុរី លានលើរថយន្ត Lamborghini ២គ្រឿងផងដែរ។

រថយន្ត Porsche 911 GT3 និង Mercedes-Benz S63 ក៏ត្រូវបានរកឃើញក្នុងការប្រមូលរបស់លោកផងដែរ។ លោក Zhi ក៏បានចំណាយប្រាក់ ២០ លានសិង្ហបុរីលើអចលនទ្រព្យចំនួន ៤ ក្នុងឆ្នាំ ២០២០ ដែលទាំងអស់មានទីតាំងនៅតំបន់សំខាន់ៗក្នុងប្រទេសសិង្ហបុរី។

លោកបានចំណាយប្រាក់ ៨ លានសិង្ហបុរីសម្រាប់អចលនទ្រព្យនៅ Coldstream Avenue និង៥.៦ លានសិង្ហបុរីសម្រាប់អចលនទ្រព្យនៅ Emerald Hill Road ។ លោក Zhi បានទិញស្នាដៃសិល្បៈតម្លៃជិត៥លានសិង្ហបុរី ហើយបានចំណាយប្រាក់ ១៨ លានសិង្ហបុរីលើគ្រឿងអលង្ការ និងនាឡិកា។

លោកបានចំណាយប្រាក់ ៤.៤ លានសិង្ហបុរីសម្រាប់ខ្សែក២ ចិញ្ចៀន២ និងនាឡិកាមួយពី Bulgari ។ លោក បានចំណាយប្រាក់ ៣.៥ លានសិង្ហបុរីលើចិញ្ចៀនពេជ្រ Chopard និង ២.៥ លានសិង្ហបុរីលើចិញ្ចៀនសន្យាពី Graff Diamonds ៕

Most Popular

To Top