ព័ត៌មានអន្តរជាតិ

ឡាវ ប្រកាសហាមប្រាមលក់ស្រា បន្ទាប់ពីអ្នកទេសចរ ៦ នាក់បានស្លាប់ ដោយសារការពុលមេតាណុល

AFP

ឡាវ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសឡាវ បានហាមប្រាមការលក់ និងប្រើប្រាស់គ្រឿងស្រវឹងក្នុងស្រុក បន្ទាប់ពីអ្នកទេសចរបរទេស ៦ នាក់បានស្លាប់ ដោយសារការពុលមេតាណុល ។

ទីភ្នាក់ងារប្រឹក្សាទេសចរណ៍អូស្ត្រាលី Smarttraveler បាននិយាយកាលពីថ្ងៃសុក្រថា ភេសជ្ជៈ Tiger Vodka និង Tiger Whisky ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលឡាវ ជុំវិញឧប្បត្តិហេតុនេះ។

សេវាកម្មពីនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាល អូស្ត្រាលីបាននិយាយថា អាជ្ញាធរឡាវបានចេញបញ្ជាហាមឃាត់ការលក់ និងប្រើប្រាស់ Tiger Vodka និង Tiger Whiskey ដោយសារតែការព្រួយបារម្ភ អំពីផលិតផលទាំងនេះ ជាហានិភ័យសុខភាព ។

របាយការណ៍នេះត្រូវបានដកស្រង់សម្តីដោយកាសែតកំពូល របស់អង់គ្លេស Guardian និង The Independent បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ មិនទាន់រាយការណ៍អំពីការហាមឃាត់នេះទេ រហូតមកដល់ពេលនេះ។

កាលពីដើមខែមុន អ្នកទេសចរ៦នាក់មកពីអូស្ត្រាលី ដាណឺម៉ាក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានស្លាប់បន្ទាប់ពីបានផឹកគ្រឿងស្រវឹងពេលកំពុងធ្វើដំណើរកម្សាន្តនៅក្រុងវ៉ាងវៀង។

CNA បានរាយការណ៍ថា ប៉ូលីសបានឃាត់ខ្លួនអ្នកគ្រប់គ្រងម្នាក់នៃ Nana Backpacker Hostel ទីក្រុង Vang Vieng និងបុគ្គលិកជាច្រើននាក់នៅរោងចក្រនោះ សុទ្ធតែជាជនជាតិវៀតណាម ដោយអ្នកគ្រប់គ្រងបានប្រាប់អ្នកសារព័ត៌មានថា លោកបានចែកវ៉ូដាកាឡាវដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរប្រហែល ១០០ នាក់។

រដ្ឋាភិបាលឡាវបាននិយាយថា ខ្លួននឹងស៊ើបអង្កេតលើបញ្ហានេះ៕

Most Popular

To Top