ព័ត៌មានអន្តរជាតិ

ហេតុអ្វី បានជាឈាមមនុស្ស មានពណ៌ក្រហម?

medicalnewstoday

តើអ្នកដឹងទេ មូលហេតុដែលឈាម របស់មនុស្ស មានពណ៌ក្រហម ដោយសារតែមានសារ ធាតុអុកស៊ីសែន នៅក្នុងគោលិកាក្រហម (គ្រាប់ឈាមក្រហម ) ។
ទួនាតីនៃគោលិកាពិសេសទាំងនេះ គឺមានតួនាទីដឹកនាំអុកស៊ីសែន ពីសួតទៅកាន់ប្រព័ន្ធ រាងកាយរបស់យើងគ្រប់កន្លែង។
មួយវិញទៀត វាកើតឡើងនៅក្នុងខួរឆ្អឹង និងអេម៉ូក្លូប៊ីន ដែលកើតចេញពីសារធាតុដែក និងប្រូតេអ៊ីន ហើយធ្វើឲ្យ ពណ៌ក្រហម កាន់តែមានពណ៌ខ្លាំងឡើង ។ នៅពេលដែលវា ទទួលយកអុកស៊ីសែន ។ ដោយឡែកវានឹង បាត់បង់ពណ៌ក្រហម នៅពេលវាបញ្ចេញអុកស៊ីសែន ចោលនៅក្នុង កោសិកាដទៃទៀត ហើយទទួល យកកាបូន ឌីអុកស៊ីត ដើម្បីដឹកនាំត្រឡប់ទៅរកសួត ។

ដូច្នេះហើយបានជាសសៃឈាម មួយចំនួននៅក្នុងដៃ និងកំភូនដៃ របស់យើង លេចឡើង ចេញជាពណ៌ខៀវ តាមរយៈស្បែករបស់យើង ។
នៅពេលណាមាន អុកស៊ីសែន និងកាបូនឌីអុកស៊ីត នៅពេលនោះឈាមនៅតែដឹកនាំ សារធាតុចិញ្ចឹមទៅក្នុងកោសិកា ដើម្បីឲ្យវាអាចដំណើរការតួនាទី និងសម្រាប់ កែលំអកោសិកា ព្រមទាំងភាពលូតលាស់។

ជាមួយគ្នានេះដែរ នៅពេល ដែលមានគោលិកាក្រហម ឈាមរបស់យើង ក៏នាំគោលិកាសមកដែរ ដើម្បីជួយទប់ស្កាត់ និងការពារជំងឺ ។ កោសិកា និងសារជាតិចិញ្ចឹមតាំងអស់ ត្រូវដឹកនាំទៅរកវត្ថុរាវខាប់ និងមានពណ៌លឿងថ្លា ដែលត្រូវបានហៅថា ប្លាស្មា ។ សារធាតុដទៃទៀត ដែលដឹកនាំទៅរកប្លាស្មា រួមមានFibrinogen ដែលជួយឈាមកក នៅពេលដែលយើងមានរបួស ។

Most Popular

To Top