ព័ត៌មានអន្តរជាតិ

ហាងកាហ្វេ Starbucks បើកដំណើរការទីតាំងមួយកន្លែង ដែលអាចមើល ទៅដល់កូរ៉េខាងជើង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ហាងកាហ្វេ Starbucks បានបើកហាងកាហ្វេមួយនៅលើចំណុច រកមើលនៅតំបន់គ្មានយោធាកូរ៉េ (DMZ) ដោយអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ដែលចង់ដឹង ចង់ឃើញអាចទទួលទាន ភេសជ្ជៈល្បីpumpikn spice latteហើយអាចសម្លឹងមើលទៅដល់ប្រទេសកូរ៉េខាងជើងដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ។

ហាងកាហ្វេដែល បានបើកកាលពីថ្ងៃសុក្រសប្តាហ៍ នៅចំទីតាំងនៅ Aegibong Peace Ecopark ក្នុងទីក្រុង Gimpo ចម្ងាយប្រហែល៣២គីឡូម៉ែត្រខាងជើងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

នៅទីតាំងនោះពីផ្ទៃរាបស្មើរបស់វា ភ្ញៀវទេសចរអាចមើលឆ្លងកាត់ផ្នែកមួយនៃទន្លេ Han ដែលត្រូវបានចាត់ទុកថាជាទឹកកណ្តាល និងចូលទៅក្នុងទីក្រុង Kaephung របស់កូរ៉េខាងជើង ដែលមានចម្ងាយជាងមួយគីឡូម៉ែត្រប៉ុណ្ណោះ។

រំលឹកដែរថាសង្គ្រាមកូរ៉េត្រូវបានបញ្ឈប់ដោយកិច្ចព្រមព្រៀងឈប់ បាញ់នៅឆ្នាំ១៩៥៣ ប៉ុន្តែមិនបានបញ្ចប់ជាផ្លូវការទេហើយ បទឈប់បាញ់បានបន្សល់ទុកឧបទ្វីបកូរ៉េ បែងចែកតាមខ្សែប៉ារ៉ាឡែលទី៣៨ ដោយកុម្មុយនិស្តខាងជើង និងមូលធននិយមខាងត្បូង បំបែកដោយ DMZ ទទឹង៤គីឡូម៉ែត្រ។

ភាគីទាំងសងខាងរក្សាការប្រុងប្រយ័ត្ននៃកំពែងការពារ និងប៉ុស្តិ៍ឃ្លាំមើល តាមបណ្តោយ DMZ ហើយកូរ៉េខាងជើង ត្រូវបានគេជឿថាមានកាំភ្លើង ធំជាង១០,០០០ដើម ត្រូវបានជីកនៅតាមបណ្តោយព្រំដែនរបស់ខ្លួន រួមទាំងនៅលើភ្នំនៅពីក្រោយ Kaephung ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top