ព័ត៌មានអន្តរជាតិ

តើពិតដែឬទេ ការឃ្លានអាចជួយពន្យារភាព ចាស់របស់មនុស្ស

Indy100

តាមការពិសោធន៍ទៅលសត្វឃើញថា ការមានភាពឃ្លានខ្លះ អាចជួយបង្កើនថាមពល និងអាយុយឺនយូរបាន ។ មានមនុស្សបានស័្មគ្រចិត្តធ្វើការពិសោធន៍បង្អត់អាហារជាមួយក្រុមអ្នកស្រាវជ្រាវ ដោយមានអ្នកខ្លះកើតជម្ងឺទឹកនោមផ្អែម មានកូលេស្តេរ៉ូលខ្ពស់ ឬខ្លាញ់ស្ទះសរសៃឈាម ហើយត្រូវតមអាហារ ដើម្បីតាមដានសុខភាពខ្លួនឯង ប៉ុន្តែនៅពេលដែលពួកចូលរួមនៅក្នុងការពិសោធន៍ គឺពួកគេមានការទទួលទានបន្លែ និងផ្លែឈើច្រើន ញ៉ាំសាច់សត្វនិងត្រីខ្លះៗ ទទួលវីតាមីន អំបិលរ៉ែ និងអាស៊ីដអាមីណូឲ្យគ្រប់គ្រាន់ ហើយ៨ឆ្នាំក្រោយមក ពួកគេមានអារម្មណ៍ស្រស់បស់ និងមានកម្លាំងកំហែងជាងមុន ។

តាមការសិក្សារបស់មជ្ឈមណ្ឌលខុសៗគ្នា បានឲ្យដឹងស្របគ្នាថា ការទទួលទានអាហារមានតុល្យភាព ជួយការពារជម្ងឺទឹកនោមផ្អែមប្រភេទ២ ជម្ងឺសរសៃឈាម ជម្ងឺបេះដូង និងមហារីក។

ក្រៅពីនេះមានវ័យកណ្តាលភាគច្រើន ដែលទទួលទានអាហារ ដែលមានកាឡូរីទាប រយៈពេល១០ឆ្នាំ នឹងមានប្រព័ន្ធបេះដូង និងសរសៃឈាមល្អប្រហាក់ប្រហែលក្មេងជំទង់ ដោយមានសម្ពាធឈាមធម្មតា កូឡេស្តេរ៉ូល និងកម្រិតជាតិស្ករ នៅក្នុងឈាមទាប ហើយថែមទាំងជួយពន្យាភាពចាស់បានទៀតផង។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top