ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី ប្រាថ្នា ចង់បានសន្តិភាព ខណៈដែលរដូវរងា ធ្វើឱ្យជម្លោះកាន់តែស៊ីជម្រៅ

AFP

ម៉ូស្គូ៖ ការធ្លាក់ព្រិលលើកដំបូង បានគ្របដណ្តប់ភាគច្រើន នៃប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះខណៈដែលប្រជាពលរដ្ឋ មានបញ្ហាដោយអារម្មណ៍ នៃការបារម្ភកាន់តែខ្លាំងឡើង ចំពោះរដូវរងាដ៏អាក្រក់ចំពេលមានអរិភាព ដែលកំពុងបន្ត និងការដាច់ចរន្តអគ្គិសនី ។

ដោយ​ទទួល​រង​ផល​វិបាក ​ជា​យូរ​មក​ហើយ​នៃ​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន មនុស្ស​កាន់​តែ​ច្រើន​ឡើង ​ទាំង​សងខាង​ប្រាថ្នា​ចង់​បាន​សន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការវាយប្រហារថ្មីៗរបស់រុស្ស៊ីលើបណ្តាញ អគ្គិសនីរបស់អ៊ុយក្រែន រួមផ្សំនឹងសីតុណ្ហភាពធ្លាក់ចុះ បានបង្ខំក្រុមហ៊ុនថាមពលរដ្ឋ Ukrenergo ឱ្យអនុវត្តការរឹតបន្តឹងថាមពល កាន់តែតឹងរ៉ឹងនៅក្នុងទីក្រុងគៀវ និង តំបន់ចំនួន ១៦ផ្សេងទៀត។

នៅទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែសមុទ្រខ្មៅក្នុងប្រទេសអ៊ុយក្រែន គ្រួសារមួយចំនួនបានស៊ូទ្រាំ នឹងការដាច់ភ្លើងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការវាយប្រហារដ៏ធំមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ សម្រាប់លោកស្រី Tamara ដែលជាស្ត្រីមេផ្ទះអាយុ ៣៥ឆ្នាំ រស់នៅក្នុងផ្ទះឯកជនមួយ នៅជាយក្រុងនោះ បានឲ្យដឹងថា យើងគ្មានអគ្គិសនីមិនមានអ្វីទាំងអស់”។ 

លោកស្រី Tamara បានលើកឡើងថា “នៅក្នុងផ្ទះរបស់យើង អ្វីៗដំណើរការដោយអគ្គិសនី។ បើគ្មានវា គ្មានភ្លើង គ្មានកំដៅ គ្មានទឹក ហើយយើងក៏មិនអាចចំអិនបានដែរ”។

ទោះបីជាលោកស្រីជាម្ចាស់ស្ថានីយ៍ថាមពលចល័ត និងម៉ាស៊ីនភ្លើងក៏ដោយ ក៏ពួកគេអាចផ្តល់ការសង្គ្រោះបានមួយផ្នែកប៉ុណ្ណោះ។  ស្ថានីយ៍ថាមពលមិនអាចគ្រប់គ្រងឡចំហាយបាននោះទេ ខណៈដែលម៉ាស៊ីនភ្លើង មានការពិបាកសម្រាប់រូប នាងក្នុងការដំណើរការតែម្នាក់ឯង៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top