គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបពិភាក្សាគ្នា កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធា និងការទូតសម្រាប់ទីក្រុងគៀវ ក្នុងប៉ុន្មានខែខាងមុខនេះ។
កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអ៊ុយក្រែន និងអាល្លឺម៉ង់ និងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូផ្សេងទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រប្រធានាធិបតី។
លោក ហ្សេឡិនស្គី បានសម្តែងការដឹង គុណដល់លោក Scholz សម្រាប់ការគាំទ្រផ្នែកយោធាបន្តរបស់អាល្លឺម៉ង់ រួមទាំងការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot និង IRIS-T ក៏ដូចជាកាំភ្លើងប្រឆាំងយន្តហោះ Gepard ផងដែរ។
នៅក្នុងនោះដែរលោក ក៏បានស្វាគមន៍កញ្ចប់ជំនួយយោធា ចុងក្រោយបង្អស់ របស់ប្រទេសអាឡឺម៉ង់ដែលមានតម្លៃ ៦៥០លានអឺរ៉ូ (ប្រហែល ៦៨៣លានដុល្លារអាមេរិក) ដែលគ្រោងនឹងផ្តល់ឱ្យនៅក្នុងខែនេះ។
សម្រាប់ផ្នែករបស់គាត់ លោក Scholz បានកត់សម្គាល់ថា ជំនួយផ្នែកយោធារបស់អាល្លឺម៉ង់ដល់ទីក្រុងគៀវ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែនពេញមួយថ្ងៃ បានឈានដល់ ២៨ពាន់លានអឺរ៉ូ (ប្រហែល ២៩,៤ពាន់លានដុល្លារ) ។
លោកបានលើកឡើងថា “នៅឆ្នាំ២០២៥ យើងនឹងបន្តផ្តល់ប្រព័ន្ធ ការពារដែនអាកាស យន្តហោះចម្បាំង និងយន្តហោះដ្រូន ប្រយុទ្ធ និងឈ្លបយកការណ៍។ លើសពីនេះ ឧទ្ធម្ភាគចក្រ Sea King ប្រដាប់អាវុធចំនួន ៦គ្រឿងនៅក្នុងឆ្នាំ២០២៥”៕
ប្រែសម្រួល ឈូក បូរ៉ា