ចិន ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា ស្ថាប័នគាំទ្រដោយរដ្ឋ របស់ប្រទេសចិន ដែលបានគ្របដណ្តប់ ក្រុមហ៊ុនអ៊ីនធើណេត ក្រុមហ៊ុនផលិតបន្ទះឈីប ក្រុមហ៊ុនផលិតរថយន្ត និងប្រតិបត្តិករបណ្តាញ ទំនាក់ទំនង បានអំពាវនាវ ដល់សមាជិករៀងៗ ខ្លួនឲ្យជៀសវាងបន្ទះឈីប ពីអ្នកផ្គត់ផ្គង់របស់អាមេរិក ក្នុងការសងសឹក ជាក់ស្តែង ប្រឆាំងនឹងការដាក់ទណ្ឌកម្មចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន អាចដោះស្រាយផល ប៉ះពាល់ដល់អាជីវកម្មដី គោករបស់ Nvidia, Qualcomm និង Intel ។
ស្ថាប័នទាំង៤ រួមទំាងសង្គមអ៊ីនធើណេត នៃប្រទេសចិន សមាគមក្រុមហ៊ុនផលិតរថយន្តចិន សមាគមឧស្សាហកម្ម បន្ទះឈីបចិន និង សមាគមសហគ្រាស ទំនាក់ទំនងចិន កាលពីថ្ងៃអង្គារបានចេញ សេចក្តីថ្លែងការណ៍ ក្នុងរយៈពេល ប៉ុន្មាននាទី ពីគ្នាទៅវិញទៅមក ដោយជំរុញ ឲ្យសមាជិក របស់ពួកគេប្រុងប្រយ័ត្ន អំពីការទិញបន្ទះឈីប ពីអ្នកផ្គត់ផ្គង់ អាមេរិក បន្ទាប់ពីការដាក់ទណ្ឌកម្មថ្មី របស់រដ្ឋបាល Biden ។
ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំង ពីការព្រួយបារម្ភរបស់ ឧស្សាហកម្មទាំងនេះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានចុះក្នុងបញ្ជីខ្មៅ នៃសហគ្រាសផលិតបន្ទះឈីប របស់ប្រទេសចិន ផ្សេងទៀតក្នុងសប្តាហ៍នេះ៕