ម៉ាឡេស៊ី ៖ ប៉ូលិសប្រទេសម៉ាឡេស៊ី បាននិយាយថា ជនជាតិចិនម្នាក់អាច នឹងត្រូវចោទប្រកាន់ នៅប្រទេសម៉ាឡេស៊ី ពីបទចាប់ជំរិតនិស្សិតនៅប្រទេសសិង្ហបុរី យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នេះបើយោងតាមកាសែត The Straits Times ប្រាប់ឲ្យដឹងថា លោក M. Kumar មេប៉ូលីសនៃទីក្រុង Johor បាននិយាយថា ជនជាតិចិនអាយុ ២២ ឆ្នាំ នឹងត្រូវបានចោទប្រកាន់ពីបទចាប់ជំរិត ដោយមានចេតនាបង្ខាំងមនុស្សខុស ដែលជាការចោទប្រកាន់ អាចប្រឈមនឹង ការជាប់គុករហូតដល់ ៧ ឆ្នាំ ។
កាសែត The Star រាយការណ៍ថា សិស្សម្នាក់នោះ ជាជនជាតិចិនម្នាក់ទៀត ត្រូវបានចាប់ពង្រត់នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា មុនពេលចូលប្រទេសម៉ាឡេស៊ី ជាមួយជនសង្ស័យនៅថ្ងៃដដែល។
ឪពុករបស់សិស្ស ដែលត្រូវបានចាប់ជំរិតកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា បានប្រាប់ប៉ូលីសសិង្ហបុរីថា កូនស្រីរបស់លោក បានបាត់ខ្លួន ខណៈនាងមិនបានទៅសាលារៀន ។ របាយការណ៍អ្នកបាត់ខ្លួន ក៏ត្រូវបានជូនដំណឹង ទៅប៉ូលិសម៉ាឡេស៊ីផងដែរ។
ក្មេងស្រីនេះក្រោយមកត្រូវបានប៉ូលីសម៉ាឡេស៊ី រកឃើញនៅក្នុងទីក្រុង Kuatan កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា៕