ប៉ារីស៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានចូលរួមកិច្ចប្រជុំត្រីភាគីកាលពីល្ងាចថ្ងៃសៅរ៍ ខណៈបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ដោយជួបជាមួយលោកប្រធានាធិបតី Volodymyr Zelensky និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានកើតឡើង នៅមុនពេលពិធី សម្ពោធព្រះវិហារ Notre-Dame de Paris ដែលបានស្ដារឡើងវិញ ដែលមានប្រមុខរដ្ឋ និងរដ្ឋាភិបាល រាប់សិបនាក់ ត្រូវបានអញ្ជើញចូលរួម ។
លោក Macron បានថ្លែង នៅលើបណ្តាញសង្គម X របស់គាត់ថា “សហរដ្ឋអាមេរិក អ៊ុយក្រែន និងបារាំង បានរួមគ្នានៅថ្ងៃនេះ ជាប្រវត្តិសាស្ត្រ ហើយបានប្រមូលផ្តុំគ្នា សម្រាប់ការសម្ពោធ Notre-Dame ។ ចូរយើងបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់យើង ដើម្បីសន្តិភាព និងសន្តិសុខ” ។
លោក Zelensky បានថ្លែងអំណរគុណ ចំពោះលោក Macron សម្រាប់ការរៀបចំកិច្ច ប្រជុំដ៏សំខាន់មួយនេះ ។
លោកបានលើកឡើង នៅលើបណ្តាញសង្គម X របស់គាត់ថា “យើងទាំងអស់គ្នាចង់ ឱ្យសង្រ្គាមនេះ បញ្ចប់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងតាមរបៀប ឲ្យបានត្រឹមត្រូវ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា