បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTអ៊ីស្រាអែល បានបើកការវាយប្រហារ ទ្រង់ទ្រាយធំបំផុត មួយទៅលើគោលដៅនានា ក្នុងប្រទេសស៊ីរី ដោយយន្តហោះចម្បាំងបានវាយលុក អាកាសយានដ្ឋានយ៉ាងតិចចំនួនបី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត បន្ទាប់ពីការដួលរលំ នៃរដ្ឋាភិបាល របស់អតីតប្រធានាធិបតី Bashar Assad។
រថក្រោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបំបែកចេញពីតំបន់ការពារ ដែលនៅជាប់នឹង Golan Heights ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមព្រំដែនស៊ីរី ហើយបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Damascus ទោះបីជាទីក្រុង Jerusalem ខាងលិចបានបដិសេធការទាមទារនេះក៏ដោយ។
ប្រភពសន្តិសុខអ៊ីស្រាអែលមួយដែលមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែលថា ៖គោលដៅយោធាជាង២៥០ ត្រូវបានវាយប្រហារនៅក្នុងប្រទេសស៊ីរី ហើយពណ៌នា អំពីការវាយប្រហារនេះថាជា ជាប្រតិបត្តិការវាយប្រហារដ៏ធំបំផុត មួយនៅក្នុងប្រវត្តិសាស្ត្រនៃនៃទ័ពអាកាស របស់អ៊ីស្រាអែលផងដែរ។
កាសែត Jerusalem Post ដោយដកស្រង់ប្រភពសន្តិសុខ ស៊ីរីបានអះអាងថា ការវាយប្រហារតាមអាកាស បានកំណត់គោលដៅ មូលដ្ឋានទ័ពអាកាស Qamishli នៅតាមព្រំដែនតួគីដែលមាន មូលដ្ឋាននៅ Shinshar ក្បែរព្រំដែនលីបង់ និងអាកាសយានដ្ឋាន Aqaba ភាគនិរតីនៃទីក្រុង Damascus៕
ប្រែសម្រួល៖ស៊ុនលី