ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារ ដោយមីស៊ីល ជាមួយនឹងអាវុធកម្រិតខ្ពស់ របស់លោកខាងលិច ទៅលើអាកាសយានដ្ឋានយោធា Taganrog នៅក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី ។
ក្រសួងខាងលើបានកត់សម្គាល់ថា គ្រាប់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិក ចំនួន៦គ្រាប់ ត្រូវបានប្រើប្រាស់ ដោយក្រសួងបានឲ្យដឹងទៀតថា ២គ្រាប់ ត្រូវបានបាញ់ទម្លាក់ ហើយនៅសល់ ត្រូវបានការពារ ដោយប្រព័ន្ធ សង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី ។
ក្រសួងដដែលនេះបានបញ្ជាក់ថា បំណែកគ្រាប់មីស៊ីល ធ្លាក់បានបណ្តាល ឲ្យមានមនុស្សស្លាប់ និងរបួសនៅក្នុង ចំណោម បុគ្គលិកយោធា ។
ក្រសួងបានបញ្ជាក់ទៀតថា “ការវាយប្រហារនេះ ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច នឹងមិនការឆ្លើយតប ណាមួយនោះទេ ហើយវិធានការសមស្របនឹងត្រូវធ្វើឡើង” ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា