ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Mark Zuckerberg បរិច្ចាគលុយ ១លាន​ដុល្លារ សម្រាប់មូលនិធិចូលកាន់ តំណែងរបស់ប្រធានា ធិបតី ជាប់ឆ្នោត Donald Trump

AFP

បរទេស៖ Meta Platforms បានបរិច្ចាគ ១ លានដុល្លារ ដល់មូលនិធិសម្រាប់ការសម្ពោធ ចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលជាផ្នែកមួយ នៃជំហរផ្លាស់ប្តូរដោយ នាយកប្រតិបត្តិលោក Mark Zuckerberg ដើម្បីបង្កើនទំនាក់ទំនងដ៏ តានតឹងជាប្រវត្តិសាស្ត្រ របស់លោកជាមួយប្រធានាធិបតីដែលចូលមកដឹកនាំ។

យោងតាម​សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យ Meta បានបញ្ជាក់ពីការបរិច្ចាគនេះ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Wall Street Journal ។

ការផ្លាស់ប្តូរនេះ គឺជាការចាកចេញថ្មីមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមិនបានធ្វើការបរិច្ចាគបែបនេះ ក្នុងអំឡុងពេលប្រធានាធិបតី ចំនួនពីររូបពីមុននោះទេ។

លោក Trump និង លោក Zuckerberg បានទទួលទានអាហារ ពេលល្ងាចនៅឯរមណីយដ្ឋាន Mar-a-Lago កាលពីសប្តាហ៍មុន។ នៅក្នុងការហៅទូរសព្ទនាពេលថ្មីៗនេះ ប្រធានផ្នែកកិច្ចការសកលរបស់ Meta លោក Nick Clegg បាននិយាយថា លោក Zuckerberg ចង់ដើរតួយ៉ាងសកម្ម ក្នុងការសម្រេចចិត្តគោលនយោបាយ បច្ចេកវិទ្យារបស់រដ្ឋបាលសហរដ្ឋអាមេរិក។ លោក Clegg បាននិយាយថា នាយកប្រតិបត្តិមានបំណងចូលរួម ក្នុងការជជែកដេញដោលជុំវិញ ការរក្សាភាពជាអ្នកដឹកនាំ របស់អាមេរិកផ្នែកបច្ចេកវិទ្យា ជាពិសេសទាក់ទងនឹងបញ្ញាសិប្បនិម្មិត ។

Meta ជាម្ចាស់ Facebook និង Instagram ។ លោក Trump បានប្រើវេទិកាទាំងនេះយ៉ាង ទូលំទូលាយក្នុងអំឡុងពេលអាណត្តិដំបូង របស់លោកនៅក្នុងតំណែងរហូតដល់គណនី របស់លោកត្រូវបានផ្អាកបន្ទាប់ពីកុបកម្មថ្ងៃទី ៦ ខែមករានៅឯកាពីតូលសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ ។

Meta បានហាមឃាត់គណនីរបស់លោក Donald Trump ដោយសារតែការព្រួយបារម្ភថា គាត់នឹងញុះញង់ឱ្យមានអំពើហឹង្សា បន្ថែមទៀតដោយការបដិសេធ ជ័យជំនះក្នុងការបោះឆ្នោតរបស់ Biden ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top