ព័ត៌មានអន្តរជាតិ

ការស្លាប់របស់តារាចម្រៀងថៃវ័យ ២០ ឆ្នាំនាង Ping Chayada បង្កការព្រមានពីហានិភ័យនៃការម៉ាស្សា “រមួលក”

Photo courtesy of Ping's Facebook

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការស្លាប់របស់តារាចម្រៀងថៃវ័យ២០ ឆ្នាំ នាង Ping Chayada បានធ្វើឲ្យមានការព្រួយបារម្ភពីគ្រោះថ្នាក់នៃការម៉ាស្សា «រមួលក» ដល់ប្រជាជនថៃទូទាំងប្រទេសឲ្យមានការប្រយ័ត្នប្រយែងជាខ្លាំង បន្ទាប់ពីព័ត៌មានបង្ហោះលើបណ្តាញសង្គម។

យោងតាមសារព័ត៌មាន South China Morning Post បាននិយាយថា លោក វេជ្ជបណ្ឌិត Chatpon Kongfeangfung ដែលមានអ្នកតាមដាន TikTok ដល់ទៅ ១.១ លាននាក់ បានបង្ហោះវីដេអូដែលសង្កត់ធ្ងន់លើគ្រោះថ្នាក់ដែលអាចកើតមាននៃការរមួលក។ លោកបាននិយាយក្នុងវីដេអូចុងក្រោយរបស់លោកថា អ្នកម៉ាស្សាដែលមានបទពិសោធន៍ នឹងមិនបង្វិលករបស់អតិថិជនទេ ព្រោះវាត្រូវបានគេស្គាល់ថា ជាចំណុចគ្រោះថ្នាក់។ ខ្ញុំធ្លាប់ព្រមានមនុស្សហើយថា កុំឲ្យអ្នកម៉ាស្សាបង្វិលកអ្នក ព្រោះអាចបណ្ដាលឲ្យស្លាប់។

លោក Kongfeangfung បានបញ្ជាក់បន្ថែមទៀតថា ក គឺជាសរសៃឈាមតូចដែលទទួលខុសត្រូវក្នុងការបញ្ជូនឈាមសម្បូរទៅដោយអុកស៊ីហ្សែនទៅកាន់ខួរក្បាល ហើយការកន្ត្រាក់ណាមួយក្នុងតំបន់នេះអាចបណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល ឬខូចខួរក្បាល។

មុនពេលនាងស្លាប់ Chayada បានបង្ហោះវគ្គម៉ាស្សាចំនួន៣ ដែលនាងទទួលនៅហាងម៉ាស្សាថៃក្នុងខេត្ត Udon Thani។ ការមកម៉ាស្សា ២ ដងដំបូងរបស់នាង អ្នកព្យាបាលរោគបានអនុវត្តការបង្វិលក ហើយបន្ទាប់ពីវគ្គទី ៣ កាន់តែខ្លាំង នាងចាប់ផ្តើមមានអារម្មណ៍ស្ពឹក ឈឺចាប់ និងខ្សោយសាច់ដុំ ទីបំផុតនាំឲ្យខ្វិនដៃស្តាំរបស់នាង។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមិនយូរប៉ុន្មាន ប៉ុន្តែបានស្លាប់ដោយសារជំងឺទឹកនោមផ្អែម និងហើមខួរក្បាលនៅថ្ងៃទី៨ ខែធ្នូ ។

គ្រូពេទ្យជំនាញផ្នែកសរសៃប្រសាទលោក Surat Tanprawate ជាវេជ្ជបណ្ឌិតជនជាតិថៃម្នាក់ទៀត បានលើកឡើងថា ការស្លាប់របស់ Chayada ទំនងជាមិនបណ្ដាលមកពីរបួសឆ្អឹងខ្នងដោយផ្ទាល់ពីការរមួលកក្នុងការម៉ាស្សាបែបថៃនោះទេ ប៉ុន្តែលោកក៏បានព្រមានអំពីហានិភ័យនៃការអនុវត្តដ៏ខ្លាំងក្លាបែបនេះផងដែរ៕

Most Popular

To Top