បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៊ែរឡាំង តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តបិទ មជ្ឈមណ្ឌលរបស់ខ្លួនសម្រាប់ជួសជុលឧបករណ៍យោធា អ៊ុយក្រែននៅប្រទេសស្លូវ៉ាគី។
ព័ត៌មាននេះត្រូវបានដកស្រង់ ចេញពីបណ្តាញទីភ្នាក់ងារ នៃសារព័ត៌មាន dpa ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ និងតាមរយៈការដកស្រង់ប្រភព នៅក្នុងក្រសួងការពារជាតិអាល្លឺម៉ង់។
![](https://lookingtoday.com/wp-content/uploads/2024/12/photo_2024-12-20_15-21-47-1024x575.jpg)
ទីភ្នាក់ងារនេះបាននិយាយថា មជ្ឈមណ្ឌលដែលត្រូវបានបើកនៅចុងឆ្នាំ២០២២នេះ ធ្លាប់បានជួសជុលរថពាសដែក Panzerhaubitze 2000 រថពាសដែក រថពាសដែក Dingo ប្រព័ន្ធរ៉ុក្កែត MARS II និងកាំភ្លើងប្រឆាំងយន្តហោះ Gepard ។គេក៏បានដឹងដែរថា មជ្ឈមណ្ឌលស្រដៀងគ្នានេះ កំំពុងដំណើរការនៅក្នុងប្រទេសលីទុយអានី និងអ៊ុយក្រែនផងដែរ។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ដែលដកស្រង់ដោយសារព័ត៌មាន NTV មន្ត្រីរូបនេះបានអះអាងថា ប្រទេសស្លូវ៉ាគីបានបង្ហាញខ្លួនម្តងហើយម្តងទៀតថាខ្លួនមិនមានភាពអត់ធ្មត់ទៀតឡើយ នៅក្នុងការរៀបចំប្រតិបត្តិការរបស់មជ្ឈមណ្ឌល។
របាយការណ៍ដដែលនេះបាននិយាយថា ប្រទេសអាល្លឺម៉ង់ និងស្លូវ៉ាគី មានការខ្វែងគំនិតគ្នាមួយចំនួនលើការស្ដារឡើងវិញនូវអាវុធអ៊ុយក្រែន រួមទាំងការបកស្រាយផ្សេងៗគ្នា នៃច្បាប់គយរបស់សហភាពអឺរ៉ុប និងការលំបាកក្នុងការ ជួសជុលឡើងវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)