ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលម៉ាឡេស៊ី បើកភ្លើងខៀវ អនុញ្ញាតិ ឲ្យមានប្រតិបត្តិការ ស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួន តាងតែពី១០ឆ្នាំ មុននោះសាជាថ្មី

Xinhua

បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke Siew Fook បាននិយាយ កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលម៉ាឡេស៊ី បានយល់ព្រមជាគោលការណ៍ ដើម្បីបន្តការស្វែងរកយន្ត ហោះម៉ាឡេស៊ី MH370 ឡើងវិញហើយ។

លោក Loke បានប្រាប់សន្និសីទសារព័ត៌មានថា គណៈរដ្ឋមន្ត្រីបានយល់ព្រម ជាគោលការណ៍ ក្នុងការទទួលយកសំណើ ពីក្រុមហ៊ុនរុករក Ocean Infinity ដើម្បីបន្តប្រតិបត្តិការរុករកបាត សមុទ្រដើម្បីកំណត់ទីតាំង MH370 នៅក្នុងតំបន់ថ្មីមួយ ដែលប៉ាន់ស្មានថាមានទំហំ ១៥,០០០ គីឡូម៉ែត្រក្រឡា នៅភាគខាងត្បូង មហាសមុទ្រឥណ្ឌា។

លោកបាននិយាយថា ៖ ការខិតខំប្រឹងប្រែងនេះនឹង ផ្អែកលើគោលការណ៍ គ្មានការស្វែងរក គ្មានតម្លៃសេវាហើយនៅ ក្រោមគោលការណ៍នេះមាននន័យថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនតម្រូវឱ្យបង់ប្រាក់ទៅឲ្យក្រុមហ៊ុន Ocean Infinity វិញទេ លុះត្រាតែរកឃើញបំណែក យន្តហោះ ។

លោក Loke ក៏បាននិយាយផងដែរថា តំបន់ស្វែងរកថ្មី ដែលបានស្នើឡើង ដែលកំណត់ដោយក្រុមហ៊ុន គឺអាចជឿទុកចិត្តបាន ដោយផ្អែកលើព័ត៌មានចុងក្រោយបំផុត និងការវិភាគទិន្នន័យដែលធ្វើឡើងដោយអ្នកជំនាញ និងអ្នកស្រាវជ្រាវ។

រំលឹកដែរថាការបាត់ខ្លួនរបស់ MH370 គឺជាឧប្បត្តិហេតុសោកនាដកម្មដែលបានកើតឡើងនៅថ្ងៃទី៨ខែមីនា ឆ្នាំ២០១៤នៅពេលដែលយន្តហោះ Boeing 777 ដែលកំពុងធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ក្នុងប្រទេសម៉ាឡេស៊ី ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Beijing Capital International ក្នុងប្រទេសចិន បានបាត់ពីអេក្រង់រ៉ាដាជាមួយនឹងអ្នកដំណើរ២៣៩នាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top