ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីបច្ចេកវិទ្យា ស្ថិតក្នុងបញ្ជីមនុស្ស មានអំណាចបំផុតទាំង ១០០ នៃអាជីវកម្ម របស់ Fortune

AFP

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋី និងសហគ្រិន បច្ចេកវិទ្យា ស្ថិតក្នុងបញ្ជីមនុស្ស មានអំណាចបំផុតទាំង ១០០ នៃអាជីវកម្ម “’100 Most Powerful People in Business’” របស់ Fortune ដោយជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោម ១៥ កំពូលមកពីឧស្សាហកម្ម។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បាននិយាយថា លោក Elon Musk ដែលជាមហាសេដ្ឋី និងជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ស្ថិតនៅលំដាប់កំពូល ។ បន្ទាប់ពីថ្មីៗនេះបានក្លាយជា បុគ្គលដំបូង ដែលមានទ្រព្យ សម្បត្តិលើសពី ៤០០ ពាន់លានដុល្លារអាមេរិក ។ លោក Musk ត្រូវបានទទួលស្គាល់ ចំពោះការរួមចំណែកផ្លាស់ប្តូរ របស់លោកចំពោះបច្ចេកវិទ្យា និងនិរន្តរភាព ។

លោក Jensen Huang សហស្ថាបនិក ប្រធាន និង ជានាយកប្រតិបត្តិ Nvidia ជាប់ចំណាត់ថ្នាក់ទី២ ក្នុងបញ្ជី សម្រាប់ការដឹកនាំ របស់លោក ក្នុងការដាក់ Nvidia ជាមូលដ្ឋានគ្រឹះនៃបដិវត្តន៍ AI សកល ។ ប្រព័ន្ធដំណើរការក្រាហ្វិកកម្រិតខ្ពស់របស់ក្រុមហ៊ុន ដែលល្បីល្បាញសម្រាប់ប្រសិទ្ធភាព និងថាមពលកុំព្យូទ័រ ត្រូវបានប្រើក្នុងប្រព័ន្ធម៉ាស៊ីនមេ AI ភាគច្រើននាពេលបច្ចុប្បន្ននេះ ។
នេះបើយោងតាម Dan Tri ដកស្រង់ចេញពី Fortuneថា   លោក  Satya Nadella នាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft ជាប់ចំណាត់ថ្នាក់ទី៣សម្រាប់ការមើលឃើញជាយុទ្ធសាស្រ្តរបស់លោកក្នុងការទទួលយកបច្ចេកវិទ្យា AI ។ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន Microsoft បានធ្វើការវិនិយោគដំបូងដ៏សំខាន់នៅ OpenAI ដែលជាអ្នកបង្កើត ChatGPT និងរួមបញ្ចូលមុខងារ AI យ៉ាងរលូនទៅក្នុងផលិតផលរបស់ខ្លួន ។

លោក Tim Cook នាយកប្រតិបត្តិ Apple (ទី ៦) លោក Mark Zuckerberg នាយកប្រតិបត្តិ Meta (ទី ៧) លោក Sam Altman នាយកប្រតិបត្តិនៃ OpenAI (ទី ៨) លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Alphabet (ទី១០) លោក Jeff Bezos ប្រធានក្រុមហ៊ុន Amazon (ទី ១១) និងលោក Ren Zhengfei នាយកប្រតិបត្តិក្រុមហ៊ុន Huawei (ទី ១៤) ៕

Most Popular

To Top