ព័ត៌មានអន្តរជាតិ

រយៈពេល៣០ឆ្នាំ ចុងក្រោយអត្រាចាប់កំណើត របស់ប្រទេសរុស្សី ធ្លាក់ចុះក្នុងកម្រិតមួយទាប បំផុតក្នុងឆ្នាំ២០២៤នេះ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អត្រាកំណើតថ្មីរបស់ប្រទេសរុស្ស៊ី នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានកម្រិតទាបបំផុតក្នុងរយៈពេល៣ទសវត្សរ៍ ចុងក្រោយ។

របាយការណ៍ដែលត្រូវបានគេពិនិត្យឃើញនេះ បើយោងតាមអ្នកជំនាញផ្នែកប្រជាសាស្រ្ត នៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីហើយក៏បានអំពាវនាវឱ្យមាន វិធីសាស្រ្តជាប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះផងដែរ។

មន្ត្រីជាន់ខ្ពស់របស់បណ្ឌិតសភាបាននិយាយថា ទស្សនវិស័យនៅតែមានទុទិដ្ឋិនិយមយ៉ាងទូលំទូលាយ ដោយសារចំនួនប្រជាជនអាចធ្លាក់ចុះចំនួន៦,២ លាននាក់នៅឆ្នាំ២០៥០ខាងមុខ។

ទោះបីជាយ៉ាងណាក្តីពួកគេបាននិយាយថា ជាមួយនឹងការកំណត់ត្រឹមត្រូវនៃគោលនយោបាយ ប្រទេសរុស្ស៊ីអាចទទួលបានចំនួនប្រជាជន របស់ខ្លួនត្រឡប់ទៅកម្រិត១៤៥លាននាក់ វិញនៅក្នុងឆ្នាំ២១០០ បន្ទាប់ពីការធ្លាក់ចុះដែលអាចជៀសមិនរួចនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាមទីភ្នាក់ងារស្ថិតិរដ្ឋរបស់រុស្ស៊ី Rosstat ចំនួនប្រជាជនរបស់ប្រទេសនៅដើមឆ្នាំនេះមានត្រឹមតែជាង១៤៦លាននាក់ប៉ុណ្ណោះ ហើយអង្គការសុខភាពពិភពលោកបានអះអាងថា ចំនួនប្រជាជនរុស្ស៊ីបច្ចុប្បន្នមានត្រឹមតែជាង១៤៥លាននាក់ ហើយព្យាករណ៍ថាវានឹងធ្លាក់ចុះពី១០លាននាក់មកត្រឹមតែ១៣៦,១លាននាក់នៅឆ្នាំ២០៥០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top