ពុទ្រាជាផ្លែឈើ ដែលមានផលប្រយោជន៍ច្រើន ក្នុងជីវភាពរស់នៅរបស់មនុស្ស ដែលយើងអាចយកផ្លែធ្វើ ជាអាហារទាំងស្រស់ និងសំងួតរួច។ លើសពីនេះទៅទៀតគេអាចយកផ្លែ គ្រាប់ ស្លឹក សម្បក ត្រូវបានយកប្រើប្រាស់ ធ្វើជាឧសថបង្កាជម្ងឺផ្តាសាយ និង ជួយកំចាត់ចោលនៅអុកស៊ីត កម្មក្នុងថ្លើម រារាំងកោសិការសាច់ពក។ លើសពីនេះទៅទៀតក្នុងផ្លែផ្ទុក សារធាតុសកម្មមួយចំនួនដួចជា triterpenic acid និង flaronoids ជាដើម ។
ពុទ្រាជាឈើហូបផ្លែ ដែលត្រូវបានគេដាំដុះតាំង ពីបុរាណ នៅប្រទេសចិន ហើយត្រូវបានគេកត់ត្រា នៃការដាំដុះអស់ រយះពេល ជាង៥០០០ឆ្នាំមកហើយ ។ ហើយពុទ្រាត្រូវបានគេរកឃើញ នៅតំបន់រងត្រូពិច នៃទ្វីបអាស៊ីនិងតំបន់ធំ មួយទៀតនៅប្រទេសចិន ។ ប្រទេសចិនបាននាំចេញ ផលិតផលពុទ្រាជាង៩០% នៃផលិតផលនៅលើពិភពលោក។
ដោយ៖ ហង្ស សុបញ្ញា