ព័ត៌មានអន្តរជាតិ

វិធីសិតសក់ យ៉ាងណា ឲ្យមានរបៀបរៀបរយ និងស្រស់ស្អាត

ការសិតសក់ជាដំណាក់ កាលដំបូងបំផុត ក្នុងការថែរក្សាសរសៃសក់ ដោយស្រ្តីភាគច្រើនមិន បានចាប់អារម្មណ៍ ចំពោះការសិតសក់នោះទេ។

ប៉ុន្តែអ្នកត្រូវដឹងថា ការសិតសក់ ក៏វាអាចផ្តល់ ប្រយោជន៍ ដល់សរសៃសក់បានដែរ ។ ជាមួយគ្នានេះដែរ សក់ ក៏អាចជាមូលហេតុ ធ្វើឲ្យសរសៃសក់ស្ងួតប្រេះ និងគ្មានទម្ងន់បាន ។

ដោយលែកខាងក្រោមនេះ គឹជាវិធីសាស្រ្តមួយចំនួន ក្នុងការសិតសក់ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសក់ឲ្យ មានរបៀបរៀបរយ និងស្រស់ស្អាត៖

១. កុំសិតសក់ដែលកំពុង សើមជាដាច់ខាត គួរទុកឲ្យសក់ស្ងួតសិន។ បច្ចុប្បន្ននេះ មានផលិតផលដែលជួយ បំប៉នសក់ក្រោយ ពេលកក់សក់រួច និងចំពោះការសិតសក់ផងដែរ ដែលធ្វើឲ្យសក់ដែលទុកចោល ឆាប់ស្ងួត និងងាយសិត មិនចំពាក់គ្នាពេលសក់ស្ងួត ហើយអ្នកអាចចាប់ផ្តើម ធ្វើសក់ដោយប្រើម្រាមដៃជាមុនសិន រួចហើយសឹមប្រើក្រាស់ ដែលមានធ្មេញឈាវ ដើម្បីថែរក្សានិង បំប៉នសរសៃសក់។

២. គ្រប់ពេកសិតសក់ គួរប្រើក្រាស់ធ្មេញធំបន្តិច តែបើចង់ស្អាតជាងនេះ គួរតែចែកសក់ជាដុំៗរួចហើយសិត តែកុំសិតសក់ខ្លាំងពេក ព្រោះវាធ្វើឲ្យសក់ដាច់ជ្រុះងាយ។

៣. ទិញក្រាសនិងច្រាស ដែលមានគុណភាពល្អ គួរតែចោលប្លាស្ទិក ព្រោះក្រាស់គុណភាពមិនល្អ អាចធ្វើឲ្យកើតការជំពាក់សក់ ។

Most Popular

To Top