ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រួសារលោក Chearavanont បានចាប់ផ្តើមហាងលក់គ្រាប់ពូជនៅទីក្រុងបាងកក ប្រទេសថៃ កាលពីមួយសតវត្សមុន ហើយឥឡូវនេះ លោកបានក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៤.១ ពាន់លានដុល្លារ។
នេះបើយោងតាមចំណាត់ថ្នាក់របស់ Bloomberg ក្នុងចំណោមគ្រួសារមានបំផុតទាំង ២៥ មាន ២ គ្រួសារមកពីអាស៊ីអាគ្នេយ៍ថា គ្រួសារដែលដឹកនាំដោយ Dhanin Chearavanont ជាអ្នកមានបំផុតទី១៩ និងមួយទៀតគឺគ្រួសារលោក Hartono របស់ឥណ្ឌូនេស៊ី។
បងប្អូនប្រុស លោក Chearavanont ក៏បានឈរនៅលើកំពូលតារាងមហាសេដ្ឋីថៃរបស់ទស្សនាវដ្ដី Forbes អស់រយៈពេលជិតមួយទសវត្សរ៍មុននឹងបាត់បង់មកុដដល់ Yoovidhyas ដែលជាគ្រួសារនៅពីក្រោយភេសជ្ជៈប៉ូវកម្លាំង Red Bull ដ៏ធំកាលពីដើមឆ្នាំនេះ។
ទ្រព្យសម្បត្តិរបស់លោក Chearavanonts កើតចេញពីអាជីវកម្មកសិឧស្សាហកម្មមានឈ្មោះថា Charoen Pokphand (CP) Group ដែលបងប្អូនរួមគ្នាជាម្ចាស់។ វាគឺជាក្រុមហ៊ុនធំជាងគេមួយក្នុងប្រទេសថៃ ដោយមានប្រាក់ចំណូលចំនួន ៣.៣២ ពាន់ពាន់លានបាត (៩៧.២៨ ពាន់លានដុល្លារ) កាលពីឆ្នាំមុន និងផលប័ត្រ រួមមានក្រុមអាជីវកម្មចំនួន ១៤ ដែលមានវត្តមានក្នុងប្រទេស និងសេដ្ឋកិច្ចចំនួន ២១ ។
ក្រុមហ៊ុននេះ គឺជាអ្នកផលិតចំណីសត្វ និងបសុសត្វឈានមុខគេមួយរបស់ពិភពលោក ហើយក៏មានប្រតិបត្តិការក្នុងវិស័យដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ហិរញ្ញវត្ថុ ការថែទាំសុខភាព អចលនទ្រព្យ ទូរគមនាគមន៍ និងរថយន្ត។
ដើមកំណើតរបស់ក្រុមហ៊ុនមានតាំងពីទសវត្សរ៍ឆ្នាំ ១៩២០ នៅពេលលោក Chia Ek Chor និងបងប្រុសរបស់គាត់បានបង្កើតហាងតូចមួយនៅទីក្រុងបាងកកមានឈ្មោះថា Chia Tai doyលក់គ្រាប់ពូជដែលនាំចូលពីអាជីវកម្មគ្រួសាររបស់ពួកគេក្នុងប្រទេសចិនដល់កសិករថៃ។ វាបានប្តូរឈ្មោះទៅជាឈ្មោះបច្ចុប្បន្នរបស់វា ដែលបកប្រែថា “វិបុលភាពដល់អ្នកប្រើប្រាស់” ជាភាសាថៃក្នុងឆ្នាំ ១៩៤៦៕