ព័ត៌មានអន្តរជាតិ

TSMC របស់តៃវ៉ាន់ ចាប់ផ្តើមផលិតកម្មដ៏ធំ នៅរោងចក្រផលិតបន្ទះឈីប លើទឹកដីជប៉ុនលើកដំបូង ក្នុងខេត្ត Kumamoto

kyodo

Kumamoto ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co បានចាប់ផ្តើមផលិតកម្ម ទ្រង់ទ្រាយធំ នៅរោងចក្រដំបូងរបស់ខ្លួន ក្នុងប្រទេសជប៉ុន ខណៈរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ទំនិញសំខាន់ៗ និងចាំបាច់ ។

រោងចក្រស្ថិតក្នុងខេត្ត Kumamoto ផលិតបន្ទះឈីបជាមួយ នឹងបច្ចេកវិទ្យាដំណើរការពី១២ ទៅ ២៨ ណាណូម៉ែត្រសម្រាប់ប្រើប្រាស់ក្នុងរថយន្ត និងឧបករណ៍ចាប់សញ្ញារូប ភាពសម្រាប់អតិថិជនដូចជា Sony Group Corp និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Denso Corp ។

ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេ បំផុតរបស់ពិភពលោកគ្រោង នឹងសាងសង់រោងចក្រទី២របស់ខ្លួនក្នុងប្រទេសជប៉ុន នៅជាប់នឹងរោងចក្រទីមួយ ដើម្បីផលិតបន្ទះឈីបកម្រិតខ្ពស់ជាង ៦ ណាណូម៉ែត្រ។ ការសាងសង់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែមីនាឆ្នាំក្រោយ ហើយក្រុមហ៊ុនព្យាយាមចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ ២០២៧ ។

រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ប្រាក់ឧបត្ថម្ភច្រើនជាង១ ពាន់ពាន់លានយ៉េនដល់ TSMC ។ ខ្លួនមើលឃើញថា ការផលិតបន្ទះឈីប ក្នុងស្រុកមានសារសំខាន់ សម្រាប់សន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ដោយសារការពឹងផ្អែកខ្លាំងលើ អ្នកផ្គត់ផ្គង់ធំៗ តៃវ៉ាន់បង្កហានិភ័យភូមិសាស្ត្រនយោបាយ ដែលបណ្តាល មកពីការកើនឡើងភាពតានតឹងរវាងអាមេរិក និងចិនជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ។

លោកអភិបាលខេត្ត Kumamoto លោក Takashi Kimura បានអំពាវនាវដល់ក្រុមហ៊ុន TSMC =jyពិចារណាបង្កើតរោងចក្រទី៣របស់ខ្លួនក្នុងខេត្តដដែលនេះ នៅពេលដែលលោកបានទៅទស្សនាទីស្នាក់ការកណ្តាលរបស់ខ្លួននៅតៃវ៉ាន់កាលខែសីហា៕

Most Popular

To Top