រុស្ស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបានអំពាវនាវ និងណែនាំដល់រដ្ឋាភិបាល និងធនាគារ Sberbank ដែលជាធនាគារដ៏ធំបំផុត របស់ប្រទេស និងជាអ្នកបង្កើតបច្ចេកវិទ្យា ត្រូវធ្វើការសហការគ្នា ជាមួយប្រទេសចិន ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត“AI” បន្ថែមទៀត។
របាយការណ៍វឌ្ឍនភាព ត្រូវបានរំពឹងទុក នៅខែមេសា ឆ្នាំ ២០២៥ឲ្យដឹងថា សេចក្តីណែនាំដែលបានចេញ បន្ទាប់ពីសន្និសីទដែលមានប្រធានបទ AI ក្នុងខែធ្នូ ភារកិច្ចរបស់នាយករដ្ឋមន្ត្រី Mikhail Mishustin និងនាយកប្រតិបត្តិ Sberbank លោក Herman Gref ជាអ្នកដឹកនាំគំនិតផ្តួចផ្តើម។
លោក Alexander Vedyakhin ជាអនុប្រធានទីមួយរបស់ធនាគារ ថ្មីៗនេះបានសរសើរដល់របកគំហើញ AI របស់ប្រទេសចិនជាមួយ នឹងការបង្កើតមហិច្ឆតាផ្ទាល់ខ្លួនរបស់ Sberbank ថា ភាពជាដៃគូនេះមានគោលបំណងទាញយកជំនាញ AI របស់ប្រទេសចិន ត្រូវបានទទួលស្គាល់ថា ជាប្រទេសឈានមុខគេ ក្នុងពិភពលោក។ Sberbank ជាក្រុមហ៊ុនឈានមុខគេ ក្នុងការអភិវឌ្ឍន៍ AI ក្នុងប្រទេសរុស្ស៊ីបានសម្លឹងមើលទៅប្រទេសចិនថា ជាការបំផុសគំនិតដ៏សំខាន់សម្រាប់គម្រោងជាច្រើនរបស់ខ្លួន។
យោងតាម ផែនការអភិវឌ្ឍន៍ បញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ខ្លួន បានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៧ ទេសចិនបានបណ្តាក់ទុនយ៉ាងច្រើនលើ AI ដោយមានបំណងក្លាយជា អ្នកដឹកនាំពិភពលោកនៅឆ្នាំ ២០៣០ ។ ទីក្រុងប៉េកាំងបានអនុវត្តយ៉ាងឆាប់រហ័សនូវ AI លើវិស័យផ្សេងៗ រួមទាំងការផលិត ការថែទាំសុខភាព និងការដឹកជញ្ជូន និងឈានមុខគេ។ សម្រាប់កម្មវិធីប៉ាតង់ AI ជាពិសេសនៅលើបច្ចេកវិទ្យា AI បង្កើត។ រវាងឆ្នាំ ២០១៤ និង ២០២៣ អង្គភាពរបស់ចិនបានដាក់ពាក្យសុំប៉ាតង់ AI ជំនាន់ ៣៨,០០០ ដោយស្មើនឹងប្រមាណ ៧០ភាគរយ នៃឯកសារបែបនេះ នៅទូទាំងពិភពលោក ។
អ្នកស្រាវជ្រាវចិន បានបង្កើនការរួមចំណែករបស់ពួកគេយ៉ាងខ្លាំងចំពោះអក្សរសិល្ប៍ AI ។ ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក បើគិតពីចំនួនសរុបនៃការដកស្រង់ទិនានុប្បវត្តិទាក់ទងនឹង AI រួចហើយក្នុងឆ្នាំ ២០២០ ។
ក្នុងអំឡុងសន្និសីទខែធ្នូ លោក Putin ក៏បានសង្កត់ធ្ងន់លើតម្រូវការនៃការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍ AI ក្នុងស្រុក។ លោកត្រូវបានអំពាវនាវឲ្យពង្រីកការប្រើប្រាស់ AI តាមសាលារៀនដើម្បីកែលម្អការប្រឹក្សា និងការសិក្សារបស់សិស្ស ក៏ដូចជាការគាំទ្រសម្រាប់រដ្ឋាភិបាលក្នុងតំបន់រួមបញ្ចូល AI សម្រាប់គ្រប់គ្រងសាធារណៈ៕