ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Elon Musk បានហៅការផ្ទុះរថយន្យ Cybertruck ថា ជាអំពើភេរវកម្ម

Xinhua

អាមេរិក ៖ យោងតាមមហាសេដ្ឋី បច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk បានឲ្យដឹងថា ការផ្ទុះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគារ Trump International ក្នុងទីក្រុង Las Vegas កាលពីថ្ងៃពុធ គឺជាអំពើភេរវកម្ម ដោយការបំផ្ទុះនេះបានសម្លាប់អ្នកបើកបររថយន្ត និងមនុស្សយ៉ាងតិច ៧ នាក់ផ្សេងទៀតរងរបួសស្រាល យោងតាមការចេញ ផ្សាយពីគេហទំព័រ RT។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានចោទប្រកាន់ថា ឧបទ្ទវហេតុនេះ អាចជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារដោយរថយន្ត និងការបាញ់ប្រហារនៅទីក្រុង New Orleans ដែលបានបណ្តាលឲ្យ មនុស្សយ៉ាងតិច ១៥ នាក់ស្លាប់ ។ លោកបានធ្វើការអះអាងនេះ នៅលើការបង្ហោះនៅលើបណ្តាញសង្គម X របស់លោកដោយសំដៅទៅលើរថយន្តដែលប្រើក្នុងការវាយប្រហារថា ជាគ្រាប់បែកអត្តឃាត ជាក់ស្តែងដោយសារតែឧបករណ៍បំផ្ទុះ ជាច្រើនបានរកឃើញនៅលើវា។

លោកបានអះអាងថា បានជាលោកហៅអំពើភេរវកម្មនោះ ទាំងរយន្ត Cybertruck  និងគ្រាប់បែកអត្តឃាត F-150 នៅ New Orleans ត្រូវបានជួលពីក្រុមហ៊ុន Turo ដែលជាក្រុមហ៊ុនចែករម្លែករថយន្ត ហើយប្រហែលជាពួកគេមានទំនាក់ទំនងតាមវិធីណាមួយ។

នៅព្រឹកថ្ងៃដដែល លោក Musk បានបដិសេធយ៉ាងខ្លាំង ចំពោះការអះអាងដែលថា រថយន្ត Tesla ខ្លួនឯងផ្ទាល់ គឺត្រូវស្តីបន្ទោសចំពោះការផ្ទុះនៅ Las Vegas ដោយទទូចថា តេឡេម៉ែត្ររថយន្តទាំងអស់មានភាពវិជ្ជមាននៅពេលមានការផ្ទុះ៕

Most Popular

To Top