ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអាស៊ី អាគ្នេយ៍ចំនួន ៥ ដែលបាត់បង់ទ្រព្យសម្បត្តិ សុទ្ធរបស់ខ្លួន ច្រើនបំផុតក្នុងឆ្នាំ ២០២៤

VN Express

សិង្ហបុរី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីអាស៊ីអាគ្នេយ៍ទាំង ៥ រូបដែលប្រកាសថា ទ្រព្យសម្បត្តិសុទ្ធ របស់ពួកគាត់បានបាត់បង់ខ្លាំង ជាងគេកាលឆ្នាំ២០២៤ ក្នុងនោះមានប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ីជាមួយនឹងការ ខាតបង់ទឹកប្រាក់ សរុបជិត ៧ ពាន់លានដុល្លារ ។

លោក Goh Cheng Liang ជនជាតិសិង្ហបុរី គឺជាមហាសេដ្ឋីម្នាក់ ក្នុងចំណោមមហាសេដ្ឋី ២ នាក់ស្ថិតក្នុងបញ្ជីជាមួយនឹង ការបាត់បង់ដ៏ធំបំផុតចំនួន ១.៦៨ ពាន់លានដុល្លារ។ លោក Goh ជាម្ចាស់ក្រុមហ៊ុនផលិតថ្នាំលាប ដ៏ធំបំផុតរបស់អាស៊ី Nippon Paint ឥឡូវនេះមាន ទ្រព្យសម្បត្តិជិត ១០ ពាន់លានដុល្លារ ដែលធ្លាក់ចុះពីឆ្នាំ២០២០ នៅពេលទ្រព្យសម្បត្តិ របស់លោកមានដល់ទៅ ៣២ ពាន់លានដុល្លារ។

មហាសេដ្ឋីវ័យ ៩៧ ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់ទី ២៧៤ ក្នុងចំណោមបុគ្គលដែលមានបំផុតចំនួន ៥០០ របស់ពិភពលោក។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Goh បានមកពីភាគហ៊ុន៥៥ភាគរយក្នុងក្រុមហ៊ុន Nippon Paint នៅប្រទេសជប៉ុន និងមានប្រតិបត្តិការ ៤៥ ប្រទេស។

២.លោក Sukanto Tanoto ជាជនជាតិឥណ្ឌូណេស៊ីបានបាត់បង់ទ្រព្យសម្បត្តិ ១.៦៨ ពាន់លានដុល្លារនៅឆ្នាំនេះ។ បុរសអាយុ ៧៥ ឆ្នាំ ជាស្ថាបនិក នៃក្រុមហ៊ុនផលិតកម្ម Royal Golden Eagle ដែលលោកទទួលបានភាគច្រើន នៃទ្រព្យសម្បត្តិសុទ្ធរបស់លោក។ ក្រុមហ៊ុនស្ថិតនៅប្រទេសសិង្ហបុរីមានផលិតផលឈើ ប្រេងដូង ក្រដាស វាយនភណ្ឌ ពាណិជ្ជកម្ម និងអាជីវកម្មថាមពល ។ ទ្រព្យសម្បត្តិរបស់ Tanoto ឥឡូវនេះមានចំនួន ២០.៥ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយ ជាអ្នកមានបំផុតទី ១០១ នៅលើពិភពលោក។

៣.លោក Li Xiting  ជនជាតិសិង្ហបុរីបានបាត់បង់ទ្រព្យសម្បត្តិអស់ ១.៣៦ ពាន់លានដុល្លារនៅឆ្នាំនេះ។ ប្រធានក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រចិនវ័យ ៧៣ ឆ្នាំឈ្មោះ Shenzhen Mindray Bio-Medical Electronics មានទ្រព្យសម្បត្តិ ១៤.៣ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់ទី ១៥៩ នៅទូទាំងពិភពលោក។

ក្រុមហ៊ុនរបស់លោកបានប្រកាសប្រាក់ចំណូល ៤.៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយមានបុគ្គលិកប្រហែល ១៨,០០០នាក់។ ផលិតផលរបស់វាត្រូវបានលក់ទៅជាង ១៩០ ប្រទេស។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Li ឡើងដល់កំពូលប្រហែល ២៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗចាប់តាំងពីពេលនោះមក។

៤.ទ្រព្យសម្បត្តិសុទ្ធ របស់មហាសេដ្ឋីឥណ្ឌូនេស៊ីលោក Prajogo Pangestu បានបាត់បង់ ១.៣១ ពាន់លានដុល្លារ នៅឆ្នាំនេះ។ បុរសវ័យ ៨០ ឆ្នាំ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Barito Pacific ដែលជាក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំបំផុត ក្នុងប្រទេសឥណ្ឌូនេស៊ី។ ឥឡូវនេះលោកមានទ្រព្យសម្បត្តិ សរុបចំនួន ២៩.៧ ពាន់លានដុល្លារ ធ្វើឲ្យលោកក្លាយជា បុរសមានបំផុតក្នុង ប្រទេស ឥណ្ឌូនេស៊ី និងទី ៥៩ នៅលើពិភពលោក។លោក Pangestu កាន់កាប់ភាគហ៊ុន៧១ ភាគរយក្នុង Barito Pacific ដែលបានប្រកាសប្រាក់ចំណូល ២.៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។

៥.ទ្រព្យសម្បត្តិសុទ្ធរបស់លោក Michael Hartono បានបាត់បង់ ៨០០ លានដុល្លារនៅឆ្នាំនេះ ។ សហម្ចាស់ក្រុមហ៊ុន Djarum Group អាយុ ៨៥ ឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ទី ៩៨ ជុំវិញពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ២១ ពាន់លានដុល្លារ ។ ក្រុមហ៊ុន របស់លោកផលិតបារីប្រហែល ១៤ភាគរយនៃបារី ដែលបានលក់ក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣ ហើយទទួលបានប្រាក់ចំណូលប្រហែល ៣.៧ ពាន់លានដុល្លារ៕

Most Popular

To Top