ព័ត៌មានអន្តរជាតិ

៥នាក់ បាត់បង់ជីវិត រាប់រយនាក់ទៀត ចាប់ខ្លួននៅក្នុង ហេតុការណ៍គ្រោះថ្នាក់ និងហិង្សាជាច្រើន នៅអាល្លឺម៉ង់អំឡុង យប់ថ្ងៃបុណ្យចូលឆ្នាំ

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTការប្រារព្ធពិធីចូលឆ្នាំសកលរបស់អាល្លឺម៉ង់ ត្រូវបានធ្វើឡើងដោយអំពើហឹង្សា និងឧប្បត្តិហេតុសោកនាដកម្មពាក់ព័ន្ធនឹងការបាញ់កាំជ្រួចផង ដែលបណ្តាលឱ្យមានអ្នកស្លាប់សរុប ចំនួនដល់ទៅ៥នាក់ របួសរាប់សិបនាក់ និងការ ចាប់ខ្លួនរាប់រយនាក់ផង។

ប្រភពដដែលបានសរសេរទៀតថា ភាព​ចលាចលទាំង​នេះ​ក៏​រួម​បញ្ចូល​ការ ​វាយ​ប្រហារ​លើ​មន្ត្រី​ប៉ូលិស និង​ក្រុម​ពន្លត់​អគ្គិភ័យ​ផង​ដែរ។

នៅទីក្រុងប៊ែរឡាំង សេវាសង្គ្រោះបន្ទាន់ បានរាយការណ៍អំពីអំពើហឹង្សាដែលមិនធ្លាប់មានពីមុនមក ដោយមានអ្នកពន្លត់អគ្គីភ័យ និងប៉ូលិសបានកំណត់គោលដៅ ក្នុងអំឡុងពេលពិធីបុណ្យដោយការបាញ់កាំជ្រួចនិងឧបករណ៍ បាញ់កាំជ្រួចផ្សេងទៀត ។
អ្នកពន្លត់អគ្គីភ័យបានឆ្លើយតបទៅ នឹងឧប្បត្តិហេតុចំនួន១,៨៩២លើក ហើយយ៉ាងហោចណាស់មានការវាយប្រហារ ចំនួន១៣លើបុគ្គលិកសង្គ្រោះបន្ទាន់ត្រូវបានកត់ត្រាទុកដែរ។

បន្ថែមពីនេះប៉ូលីសទីក្រុងប៊ែរឡាំង បានឃាត់ខ្លួនមនុស្សចំនួន៣៣០ នាក់ក្នុងនោះមន្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយអ្វីដែលអាជ្ញាធរសង្ស័យថាជាប្រើប្រាស់កាំជ្រួចខុសច្បាប់។ មន្ត្រីរូបនេះបានទទួលការវះកាត់ ខណៈពេលដែលអ្នកផ្សេងទៀត ប្រឈមមុខនឹងការវាយដំជាច្រើនរូបភាព៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top