កូរ៉េខាងត្បូង ៖ ប៉ូលិសប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន អាកាសចរណ៍ កូរ៉េខាងត្បូង Jeju Air ត្រូវបានហាមឃាត់មិន ឲ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនមួយបានធ្លាក់កាលពីសប្តាហ៍មុនបានសម្លាប់មនុស្ស ១៧៩ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ប៉ូលីសនៅខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះក្នុងទីក្រុង Muan បាននិយាយថា ក្រុមស៊ើបអង្កេតបានដាក់បម្រាមធ្វើដំណើរលើបុគ្គល ២ នាក់ រួមទាំងនាយកប្រតិបត្តិ Jeju Air លោក Kim E-bae ។ ប៉ូលីសកូរ៉េខាងត្បូងបានឆ្មក់ចូលការិយាល័យរបស់ Jeju Air និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ Muan កាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេបង្កើនការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះ Boeing 737-800 ដែលបានសម្លាប់មនុស្ស ១៧៩នាក់ ។
ជើងហោះហើរនេះបានដឹកអ្នកដំណើរ និងនាវិកចំនួន ១៨១ នាក់ពីប្រទេសថៃទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ នៅពេលខ្លួនបានចេញការហៅទូរស័ព្ទកាលពីថ្ងៃចន្ទ ហើយបានធ្លាក់ក្បាលពោះ មុនពេលធ្លាក់ចូលទៅក្នុងរនាំងដោយបានសម្លាប់អ្នកដំណើរទាំងអស់នៅលើយន្តហោះ លើកលែងតែអ្នកបម្រើលើយន្តហោះ២នាក់។
ប៉ូលិសបានបន្តថា អាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍បានធ្វើប្រតិបត្តិការរុករក និងរឹបអូសនៅអាកាសយានដ្ឋាន Muan ជាកន្លែងដែលជើងហោះហើរលេខ ២២១៦ បានធ្លាក់ ការិយាល័យអាកាសចរណ៍ក្នុងតំបន់នៅភាគនិរតីនៃទីក្រុង និងការិយាល័យរបស់ Jeju Air រដ្ឋធានីសេអ៊ូល។
លោក Kim E-bae នាយកប្រតិបត្តិក្រុមហ៊ុន Jeju Air ក៏ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសនេះ ខណៈការស៊ើបអង្កេតនៅតែបន្ត។ ប៉ូលីសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ AFP ថា ប៉ូលីសគ្រោងនឹងកំណត់យ៉ាងរហ័ស និងម៉ត់ចត់អំពីមូលហេតុ និងការទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ស្របតាមច្បាប់ និងគោលការណ៍។
នៅអាកាសយានដ្ឋាន Muan កាលពីថ្ងៃព្រហស្បតិ៍ ទាហាន ប៉ូលីស និងអ្នកស៊ើបអង្កេតពាក់អាវស នៅតែកំពុងសម្ភោធកន្លែងធ្លាក់យន្តហោះ ខណៈដែលព្រះសង្ឃពាក់អាវពណ៌ទឹកក្រូច ធ្វើពិធីបួងសួងនៅក្បែរនោះ។ចំណែកនៅព្រលានយន្តហោះ ជណ្តើរត្រូវបានគ្របដណ្តប់ដោយក្រដាសពណ៌ចម្រុះដែលបន្សល់ទុកដោយអ្នកកាន់ទុក្ខ៕