ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយ របស់ប្រទេសវៀតណាម បានក្លាយជាទីក្រុង បំពុលខ្លាំងបំផុត លើពិភពលោក

AFP

ហាណូយ ៖ រដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម ត្រូវបានគ្របដណ្តប់ ដោយផ្សែងអ័ព្ទ យ៉ាងក្រាស់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទីក្រុងនេះស្ថិតនៅលើកំពូលនៃបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក ខណៈរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងជំរុញ ឲ្យមានរថយន្តអគ្គិសនី (EVs) បន្ថែមទៀតដើម្បីកាត់បន្ថយ បញ្ហានេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។

យោងតាមក្រុមហ៊ុន AirVisual ដែលផ្តល់ព័ត៌មានបំពុល បរិយាកាសសកល ដោយឯករាជ្យតាមរយៈកម្មវិធីទូរស័ព្ទថា កម្រិត នៃភាគល្អិតតូចៗគ្រោះថ្នាក់ត្រូវគេស្គាល់ថា ជា PM2.5 ត្រូវបានវាស់នៅកម្រិត ២៦៦ មីក្រូក្រាមក្នុង មួយម៉ែត្រគូប នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃសុក្រ ជាការអានខ្ពស់បំផុតក្នុង ចំណោមបញ្ជីទីក្រុង ដែលមានការបំពុលច្រើនបំផុត។

ប្រទេសនៅអាស៊ីអាគ្នេយ៍ ជាមជ្ឈមណ្ឌលផលិតកម្ម ក្នុងតំបន់ ដែលមានសេដ្ឋកិច្ច រីកលូតលាស់លឿនបំផុតនៅអាស៊ី បានរាយការណ៍ពីការបំពុល ខ្យល់យ៉ាងធ្ងន់ធ្ងរ នៅទីក្រុងធំៗ របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសនៅទីក្រុងហាណូយ ។

លោក Luu Minh Duc អាយុ ៦៤ ឆ្នាំជាអ្នករស់នៅក្នុង ទីក្រុងបាននិយាយថា ផ្សែងអ័ព្ទដ៏ក្រាស់នេះ ភាគច្រើនបណ្តាល មកពីចរាចរណ៍ខ្លាំង ការដុតសំរាម និងសកម្មភាពឧស្សាហកម្ម ។ យើងមនុស្សចាស់អាចមានអារម្មណ៍ យ៉ាងច្បាស់នៅពេល ដែលយើងទទួលរងពីបញ្ហាផ្លូវដង្ហើមដែលនាំឲ្យពិបាកដកដង្ហើម និងស្ថានភាពហាក់ដូច ជាកាន់តែអាក្រក់នាពេលថ្មីៗនេះ៕

Most Popular

To Top