ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រកាសលើកលែងទោសដល់អ្នកទោសប្រមាណ៦.០០០នាក់ ខណៈប្រារព្វខួបទិវាបុណ្យ ឯករាជ្យជាតិ

xinhua

រ៉ងហ្គូន៖ នៅថ្ងៃសៅរ៍នេះ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បានលើកលែងទោសអ្នកទោសប្រមាណ ៦.០០០នាក់ ខណៈប្រារព្ធខួបលើកទី៧៧នៃទិវាបុណ្យឯករាជ្យជាតិ របស់ប្រទេសនេះ ។ នេះបើយោងតាមបទបញ្ជារបស់ក្រុមប្រឹក្សាខាងលើនេះបានប្រាប់ឲ្យដឹងដូច្នេះ ។

បទបញ្ជាបានដាក់ថា អ្នកទោសដែលត្រូវបានលើកលែងទោស រួមមាន៥.៨៦៤នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងចំនួន ១៨០នាក់មកពីប្រទេសដទៃទៀត ។ ក្រុមប្រឹក្សាក៏បានកាត់បន្ថយទោសទណ្ឌិតមួយចំនួនផងដែរ ។

គួររំលឹកថា កាលពីឆ្នាំមុន អ្នកទោសជាង​​ ៩.០០០នាក់ ត្រូវបានគេលើកលែងទោសក្នុងថ្ងៃខួបបុណ្យឯករាជ្យជាតិលើកទី៧៦ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top