ព័ត៌មានអន្តរជាតិ

ក្រុមមហាសេដ្ឋីកំពូលៗ លើលោកកើន ទ្រព្សសម្បត្តិដល់១០ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៤

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាល​ពី​ឆ្នាំ២០២៤កន្លងទៅនេះ គេមើលឃើញ មានការ​កើន​ឡើង​មិន​ធ្លាប់​មាន​ពី​មុន​ នៃ​ទ្រព្យ​សម្បត្តិ​ របស់​បុគ្គល​មាន​បំផុត​ ក្នុង​ពិភពលោក។

ប្រភពដែលចេញផ្សាយ ដោយកាសែត ​​Bloombergនៅក្នុងរបាយការណ៍ Billionaires Index ទ្រព្យសម្បត្តិសរុប នៃអ្នករកប្រាក់ចំណូល កំពូលទាំង៥០០នាក់ របស់ពិភពលោក បានឈានដល់១០ទ្រីលានដុល្លារ ជាលើកដំបូងនៅលើកំណត់ត្រា ក្នុងឆ្នាំ២០២៤នេះ ។

បើគិតជាតម្លៃសរុប នៃទ្រព្យសម្បត្តិ ដែលតាមដានដោយរបាយការណ៍ នោះមានចំនួន៩,៨ទ្រីលានដុល្លារ គិតត្រឹមថ្ងៃ៣០ខែធ្នូ ដោយធ្លាក់ចុះបន្តិចពីថ្ងៃទី១១ ខែធ្នូដែលមានចំនួន១០.១ទ្រីលានដុល្លារ។

ដោយឡែកបើយោង តាមទិន្នន័យពីធនាគារពិភពលោក តួលេខទ្រព្យសម្បត្តិនេះ មានទំហំប្រហាក់ប្រហែលនឹង GDP រួមបញ្ចូលគ្នារវាងប្រទេសអាល្លឺម៉ង់ ជប៉ុន និងអូស្ត្រាលី ។

យោង​តាមរបាយការណ៍ដដែលបានបង្ហាញដែរ ការ​កើន​ឡើង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ បាន​មក​ពីមហាសេដ្ឋី​បច្ចេកវិទ្យា​ដែល​រួម​មាន Elon Muskម្ចាស់ក្រុមហ៊ុន Tesla លោក Mark Zuckerberម្ចាស់ក្រុមហ៊ុន Facebook និង Jensen Huangម្ចាស់ក្រុមហ៊ុន Nvidia៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top