បរទេស៖ បុរសជនជាតិរុស្សីម្នាក់ បានប្រាប់ប៉ូលីសថា គាត់ត្រូវបានចោរវាយប្រហារ និងប្លន់យកប្រាក់ចំនួន ៧០០ ដុល្លារអាមេរិក (២៤,២៣៧ បាត) ដោយបុរសម្នាក់ទៀត និយាយភាសារុស្សីនៅក្នុងបន្ទប់សណ្ឋាគារ របស់គាត់កាលពីយប់ថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះ ដែលមិនបានបញ្ចេញព័ត៌មានលម្អិត បានប្រាប់ប៉ូលិសកាលពីម្សិលមិញថា ខ្លួនកំពុងដេកក្នុងបន្ទប់សណ្ឋាគារ នៅស្រុក Muang ហើយត្រូវបានគេដឹងនៅម៉ោងប្រហែល ៨ យប់ ដោយមានមនុស្សគោះទ្វារ។
លោកបាននិយាយថា នៅពេលគាត់បានឆ្លើយតប ជនបរទេសនិយាយភាសារុស្សីបានបង្ខំគាត់ចូលទៅក្នុងបន្ទប់ ហើយវាយគាត់ចំមុខគាត់ជាច្រើនដង, នេះបើតាមលោកវីរៈសេនីយ៍ Khundet Na Nongkhai ប្រធានប៉ុស្តិ៍ប៉ូលីស Karon បាននិយាយ។ ជនរងគ្រោះបាននិយាយថា គាត់ដួលទៅនឹងឥដ្ឋ ហើយមិនអាចប្រយុទ្ធតតាំងបាន ដោយសារទើបតែវះកាត់នៅត្រង់ ពោះ ។
ជនរងគ្រោះបាននិយាយថា គាត់បានស្គាល់សំឡេងថាជាសំឡេងរបស់បុរសម្នាក់ដែលគាត់មានបញ្ហាទាក់ទងនឹងអាជីវកម្មរូបិយប័ណ្ណគ្រីបតូ ត្រឡប់មកវិញនៅក្នុងប្រទេសរុស្ស៊ី។
ជនរងគ្រោះបានប្រាប់ប៉ូលីសថា គាត់ត្រូវបានគេគំរាមកំហែងថានឹងសម្លាប់គាត់ ប្រសិនបើគាត់មិនប្រគល់រូបិយប័ណ្ណគ្រីបតូ ដែលមានតម្លៃជាទឹកប្រាក់យ៉ាងច្រើនទៅកាន់ជនជាតិរុស្សីតាមទូរស័ព្ទនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា