ព័ត៌មានអន្តរជាតិ

អ្នកទេសចរជនជាតិ អេស្ប៉ាញអាយុ ២៣ ឆ្នាំត្រូវបានសត្វដំរី សម្លាប់នៅជម្រក មួយនៅប្រទេសថៃ

VN Express

ថៃ ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃចន្ទថា សត្វដំរីចុះប្រេងមួយក្បាល បានសម្លាប់អ្នកទេសចរជនជាតិ អេស្ប៉ាញម្នាក់ ខណៈដែលនាងកំពុងងូតទឹកសត្វនេះ នៅជម្រកមួយនៅភាគខាងត្បូង ប្រទេសថៃ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

យោងតាមប៉ូលីសបានឲ្យដឹងថា ស្ត្រីអាយុ ២៣ ឆ្នាំត្រូវបានបុកដោយ ប្រម៉ោយរបស់សត្វដំរី នៅពេលសត្វកំពុងចុះប្រេង នៅមជ្ឈមណ្ឌលថែទាំដំរីកោះយ៉ាវក្នុងខេត្ត Phang Nga ។

មេប៉ូលិសក្នុងតំបន់ លោក Jaran Bangprasert បានប្រាប់ AFP ថា អ្នកទេសចរស្រីម្នាក់ ត្រូវបានសម្លាប់ ខណៈដែល កំពុងងូតទឹកដំរី ។ អាជ្ញាធរបានទាក់ទងទៅស្ថានទូតអេស្ប៉ាញ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ ។

ទីជម្រកបានបដិសេធមិនផ្តល់ព័ត៌មាន លម្អិតអំពីឧបទ្ទវហេតុនេះទេ នៅពេលត្រូវបានទាក់ទងដោយ AFP ។

យោងតាមនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ បានឲ្យដឹងថា ដំរីព្រៃបានសម្លាប់មនុស្សចំនួន ២២៧ នាក់ រួមទាំងភ្ញៀវ ទេសចរផងដែរ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ។  ដំរីមួយក្បាលបានសម្លាប់ស្ត្រីអាយុ ៤៩ ឆ្នាំម្នាក់ នៅឧទ្យានជាតិក្នុងខេត្ត Loei ភាគខាងជើងប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០២៤។

នេះបើយោងតាមអង្គការ ការពារសត្វពិភពលោកថា ការងូតទឹកដំរីគឺជាសកម្មភាព ដ៏ពេញនិយមក្នុង ចំណោមភ្ញៀវទេសចរ ក្នុងប្រទេសថៃ ដែលដំរីប្រហែល ២,៨០០ក្បាលត្រូវបានគេប្រារព្ធឡើងសម្រាប់គោលបំណងទេសចរណ៍នៅទូទាំងប្រទេស ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិសត្វអះអាងថា ការងូតទឹកដំរីអាច ធ្វើឲ្យពួកវាមានទុក្ខ ហើយជម្រកមួយចំនួន ក្នុងប្រទេសមិនអនុញ្ញាត៕

Most Popular

To Top