ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group សន្យាវិនិយោគ ១៦.៦ ពាន់លានដុល្លារ នៅកូរ៉េ ដើម្បីពង្រឹងការប្រកួតប្រជែង

កូរ៉េខាងត្បូង៖ក្រុមហ៊ុន Hyundai Motor Group កាលពីថ្ងៃព្រហស្បតិ៍បានសន្យាថា នឹងវិនិយោគទឹកប្រាក់កំណត់ត្រា ចំនួន ២៤.៣ ពាន់ពាន់លានវ៉ុន (១៦.៦ ពាន់លានដុល្លារ) នៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំនេះ ដើម្បីជំរុញការប្រកួតប្រជែងនា ពេលអនាគតចំពេលបរិយាកាសអាជីវកម្ម សកលមិនច្បាស់លាស់ នេះយោង តាមការចេញផ្សាយពីគេហទំព័រ Korea Times ។

នេះបើយោងតាម Hyundai Motor Group ថា ផែនការវិនិយោគប្រចាំឆ្នាំ តំណាងឲ្យការកើនឡើងជាង ១៩ ភាគរយពីការវិនិយោគក្នុងស្រុកកាលពីឆ្នាំមុន ដែលមានចំនួន ២០.៤ ពាន់ពាន់លានវ៉ុន។ ក្រុមហុននេះបានបន្តថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ក្រោមការជឿជាក់ថា ការវិនិយោគដែលជាប់លាប់ និងស្ថិរភាពមានសារ សំខាន់ក្នុងការយកឈ្នះលើភាពមិនច្បាស់លាស់ដែលកំពុងកើនឡើង និងធានាបាននូវកត្តាជំរុញកំណើននាពេលអនាគត។

ក្រុមហ៊ុនបាន ចំណាយដែលបានគ្រោងទុក ១១.៥ ពាន់ពាន់លានវ៉ុន នឹងទៅសកម្មភាព R&D ដើម្បីបង្កើត រថយន្តជំនាន់ក្រោយ និង បច្ចេកវិទ្យាស្នូល ដោយ ១២ ពាន់ពាន់លានវ៉ុន ត្រូវបានបម្រុង ទុកសម្រាប់ការផ្លាស់ប្តូរ រថយន្តអគ្គិសនី និងការពង្រីកកន្លែងផលិត និង ៨០០ ពាន់លានវ៉ុនជាថវិកា សម្រាប់អាជីវកម្មនាពេលអនាគតដូចជា បញ្ញាសិប្បនិម្មិត ។

ការចេញផ្សាយបាននិយាយថា នៅលើផ្នែក R&D ក្រុមនឹងផ្តោតលើការអភិវឌ្ឍរថយន្តដែលប្រើអគ្គិសនី សូហ្វវែរ និងថាមពលអ៊ីដ្រូសែនមានការប្រកួតប្រជែងកាន់តែច្រើន ដើម្បីធានាបាននូវកត្តាជំរុញកំណើននាពេលអនាគត។ ដើម្បីរៀបចំ សម្រាប់យុគសម័យនៃរថយន្ត EVs នាពេលខាងមុខ ក្រុមហ៊ុន Hyundai Motor មានគោលបំណង ពង្រឹងរថយន្ត EV របស់ខ្លួនជាមួយនឹង ២១ ម៉ូដែលនៅឆ្នាំ ២០៣០ ហើយសាខាតូចជាងរបស់ខ្លួន Kia ក៏មានគម្រោងនឹងចេញរថយន្ត EV ចំនួន ១៥ ម៉ូដែលនៅឆ្នាំ ២០២៧  ផងដែរ។

ក្រុមហ៊ុននេះបានបន្ថែមថា ចំពោះការពង្រីកគ្រឿងបរិក្ខារ ក្រុមហ៊ុនផលិតរថយន្តនឹង បន្តវិនិយោគនៅរោងចក្រ ក្នុងស្រុករបស់ពួកគេ សម្រាប់ការផលិតរថយន្ត EV ទោះបីជាមានការថមថយ ជាបណ្តោះអាសន្ន នៃការលក់រថយន្ត EV ក៏ដោយ។ ក្រុមហ៊ុន Kia គ្រោងនឹងបញ្ចប់រោងចក្រ Hwaseong EVO របស់ខ្លួនដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងត្បូង ទីក្រុងសេអ៊ូល នៅក្នុងពាក់កណ្តាលទីពីរ ដើម្បីចាប់ផ្តើមការផលិត រថយន្តផលិត ដោយថាមពលអគ្គិសនី (PBVs) ។

ក្រុមហ៊ុន Hyundai កំពុងសាងសង់រោងចក្រ សម្រាប់តែរថយន្ត EV នៅ Ulsan ជារោងចក្រដ៏សំខាន់ របស់ក្រុមហ៊ុនផលិត រថយន្ត ដែលមានទីតាំងនៅចម្ងាយប្រហែល ៣០៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ក្នុងគោលបំណង ចាប់ផ្តើមផលិតរថយន្ត EV ជាច្រើនម៉ូដែលនៅដើមឆ្នាំក្រោយ ដោយចាប់ផ្តើមជាមួយនឹងរថយន្ត SUV ដ៏ធំ៕

Most Popular

To Top