ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រំា ថ្លែងថា នឹងមានកិច្ចប្រជុំជាមួយលោក វ្ល៉ាឌីមៀ ពូទីន

afp

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បានថ្លែងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ចង់ជួបគាត់ ហើយបានលើកឡើងថា កិច្ចប្រជុំបែបនេះកំពុងត្រូវបានរៀបចំឡើង ។

“គាត់ចង់ជួប ហើយយើងកំពុងរៀបចំជំនួបនេះ”  លោក ត្រាំ បានថ្លែងអំពីមេដឹកនាំរុស្ស៊ី ដូច្នេះនៅមុនពេលកិច្ចប្រជុំជាមួយអភិបាលនៃគណបក្សសាធារណរដ្ឋនៅឯទីតាំងអចលនទ្រព្យ Mar-a-Lago របស់គាត់នៅ Palm Beach រដ្ឋផ្លរីដា  តែលោកមិនបានកំណត់ពេលវេលាសម្រាប់កិច្ចប្រជុំនេះនោះទេ ។

“ប្រធានាធិបតី លោក ពូទីន ចង់ជួប ហើយគាត់បានថ្លែងយ៉ាងដូច្នេះថា សូម្បីតែជាសាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្គ្រាមនោះ ។ នោះជាភាពវឹកវរដែលបានបង្ហូរឈាមគ្នា” ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានថ្លែងដោយសំដៅទៅលើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top