ព័ត៌មានអន្តរជាតិ

បេសកកម្ម Europa របស់ណាសា នឹងចុះចតនៅលើព្រះច័ន្ទ របស់ភពព្រហស្បតិ៍

PBC

បេសកកម្ម Europa ដែលភ្នាក់ងារអវកាសណាសា មានបំណងចេញប្រតិបត្តិការ នៅពាក់កណ្តាល ឆ្នាំ ២០២០ ត្រូវបានចូលរួមសហការដោយ ផ្កាយរណបទឹកកកមួយគ្រឿងដើម្បី ធ្វើការអង្កេតអំពីផ្ទៃភពព្រះហស្បតិ៍ និង ព្រះច័ន្ទរបស់វាឈ្មោះ អឺរ៉ូប៉ា ដែលក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ត្រូវបានគ្របដណ្តប់ដោយទឹកកក ។

ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសណាសាក៏បានស្មើរសុំការ សហការពីភ្នាក់ងារ អវកាសអឺរ៉ុប នៅក្នុងដំណើរការ របស់បេសកកម្មទៅកាន់ព្រះច័ន្ទ ទឹកកកនេះផងដែរ ដែលនឹងត្រូវចំនាយថវិការអស់ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ដែរថា ព្រះច័ន្ទ អឺរ៉ូប៉ា មានទទឹង ៣,១០០គីឡូម៉ែត្រ ត្រូវបានគ្របដណ្តប់ដោយទឹកកកក្នុងកម្រាស់ ៨០គីឡូម៉ែត្រ ក៏ប៉ុន្តែនៅពីក្រោមផែនទឹកកកនោះ ក៏នៅមានមហាសមុទ្រដ៏ធំមួយដែលមានជំរ៉ៅ ២០គីឡូម៉ែត្រ។

ក្រុមអ្នកស្រាវជ្រាវដឹងថា ព្រះច័ន្ទអឺរ៉ូប៉ារបស់ភពព្រហស្បតិ៍ និងមហាសមុទ្ររបស់វា បានកកើតឡើងនៅក្នុងប្រព័ន្ទព្រះអាទិត្យ កាលពី៤,៥ ពាន់លានឆ្នាំមុន។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top