ឡូសអ៊ែនជីឡេស ៖ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានគ្មានមនុស្ស បើកចុះចតតាមច័ន្ទគតិចំនួន២គ្រឿង ដែលត្រូវបានអភិវឌ្ឍ ដោយប្រទេសចំនួន២ ទៅកាន់ឋានព្រះចន្ទ្រ ដោយប្រើគ្រាប់រ៉ុក្កែត តែមួយកាលពីព្រឹកថ្ងៃពុធ ម៉ោងនៅតំបន់ខាងកើត ។
យានចុះចតចំនួន២គ្រឿងនោះគឺ Blue Ghost lander នាំមកពីក្រុមហ៊ុនអាកាសចរណ៍ឯកជន របស់សហរដ្ឋអាមេរិក Firefly Aerospace និងយាន RESILIENCE lander នាំមកពីក្រុមហ៊ុនជប៉ុន ispace ។
យានចុះចតត្រូវបានគេបាញ់ បង្ហោះដោយប្រើគ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលបានបាញ់បង្ហោះ ឯនៅមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋផ្លរីដា នៅវេលាម៉ោងប្រហែល១និង១៣នាទីព្រឹក ម៉ោងតំបន់ខាងកើត ត្រូវនឹងម៉ោង៦និង១៣នាទីម៉ោងសកល នៅថ្ងៃពុធនេះ ។
ក្រុមហ៊ុន SpaceX បានបញ្ជាក់ពីការកាត់ផ្តាច់ម៉ាស៊ីន ដ៏សំខាន់របស់គ្រាប់រ៉ុក្កែត និងការបំបែកខ្លួនជាដំណាក់កាល ។ ដំណាក់កាលដំបូងរបស់គ្រាប់រ៉ុក្កែត Falcon 9 បានចុះចតដោយជោគជ័យ លើយន្តហោះគ្មានមនុស្សបើក ដែលឈរជើងនៅ មហាសមុទ្រអាត្លង់ទិក ។
យានចុះចត Blue Ghost របស់ Firefly នឹងចំណាយពេលប្រហែល៤៥ថ្ងៃ ក្នុងការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ្រ ក្នុងគោលបំណងចុះចតលើផ្ទៃព្រះចន្ទ្រ នៅដើមខែមីនា ។ វាត្រូវបានគេកំណត់គោលដៅ ចុះចតនៅជិតលក្ខណៈពិសេស នៃភ្នំភ្លើងមួយដែលគេហៅថា Mons Latreille នៅ Mare Crisium ដែលជាអាងដែលមានទទឹង ប្រហែល៥៥០គីឡូម៉ែត្រ នៅភាគឦសាន ជាផ្នែកដែលនៅជិត នៃឋានព្រះ ចន្ទ្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា