ព័ត៌មានអន្តរជាតិ

ជំងឺមហារីកគ្រាប់ឈាម អាចបណ្តាលមកពីការ ប្រើប្រាស់ថ្នាំ ប៉ារ៉ាហួសកម្រិត

(អាមេរិក) ៖ ការសិក្សា របស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផល នៃការសិក្សាទៅលើអ្នកជំងឺមហារីក គ្រាប់ឈាម ម្នាក់ៗ
មានការណែនាំថាជាតិថ្នាំ អាសេតាមីហ្វេន អាចជំរុញ ឲ្យមានជំងឺមហារីក។ ដោយឡែក ការសិក្សាថ្មីដែលយោង ទៅតាមការធ្វើតេស ទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរស និងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥ ០០០នាក់ ដោយពួកគេបានប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ
ព្រមទាំងមានការពិនិត្យនឹង តាមដានស្ថានភាពសុខភាព យ៉ាងច្បាស់លាស់។

លទ្ធផលបានបង្ហាញឲ្យឃើញថា អ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីក ពាក់ព័ន្ធនឹង កោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃ ដែលកើតឡើងដោយភាពខុស ប្រក្រតីរបស់ខួរឆ្អឹង។
ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួនជាង៩ភាគរយ ក្នុងក្រុមដែលមានជំងឺមហារីក
ធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹងអ្នកមិនកើតជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។

នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តា អាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺមហារីក គ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំសេតាមុលជាប្រចាំ មានអត្រាប្រឈមនឹងជំងឺមហារីក គ្រាប់ឈាមកើនឡើង ខ្ពស់ដល់ទៅជិត២ដងឯណោះ។

ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់ មានការពិសោធន៍ ទេថាជាតិថ្នាំអាសេតាមីណូហ្វេន គឺជាមូលហេតុ នៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សា បន្ថែមទៀត
មុននឹងយកលទ្ធផលស្រាវជ្រាវនេះ ទៅពិចារណាក្នុងការ ប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់ប្រភេទនេះ។

Most Popular

To Top