បរទេស៖ អ្នករិះគន់បានព្រមានថា កន្លែងកម្សាន្តដែលកាស៊ីណូ នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការ នឹងត្រូវប្រើប្រាស់ ដោយអាជីវកម្មខុសច្បាប់ ដើម្បីលាងលុយ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Rangsiman Rome សមាជិកសភាក្នុង បញ្ជីគណបក្សប្រជាជន (PP) ដែលជាបក្សប្រឆាំងបាននិយាយថា អាជីវកម្មចិនដែលជាប់ទាក់ ទងនឹងអំពើខុសច្បាប់ អាចវិនិយោគ លើអាជីវកម្មបែបនេះ ហើយខ្លះក៏អាចជាអ្នកលាងមូល និធិខុសច្បាប់តាមរយៈកាស៊ីណូនៅទីនោះផងដែរ។
លោក Rangsiman បាននិយាយថា រដ្ឋាភិបាលមិនទាន់មានវិធានការ ជាក់ស្តែងណាមួយ ដើម្បីដោះស្រាយ អាជីវកម្មទាំងនេះទេ ។
លោកបាននិយាយទៀតថា “អាជីវកម្មចិន ដែលទាក់ទងនឹងអំពើខុសច្បាប់ គឺបានប្រើប្រាស់ប្រទេសថៃជាមូលដ្ឋាន សម្រាប់សកម្មភាពខុសច្បាប់ ប៉ុន្តែរដ្ឋាភិបាលមិនមានវិធានការ ច្បាស់លាស់ក្នុងការបង្ក្រាបពួកគេទេ”។
លោកបានបន្ថែមថា ខណៈដែលរដ្ឋាភិបាលសង្ឃឹមថា កន្លែងកម្សាន្តកាស៊ីណូ នឹងទាក់ទាញភ្ញៀវទេសចរ និងនាំយកប្រាក់កាន់តែច្រើន មកប្រទេសនេះ ប្រទេសថៃនឹងនៅតែប្រឈមមុខ នឹងការប្រកួតប្រជែងពីកាស៊ីណូនៅម៉ាកាវ និងសិង្ហបុរី៕
ប្រែសម្រួលៈ ណៃ តុលា