ខណៈដែលសីតុណ្ហភាព របស់ភពផែនដីកើនឡើង ចំនូនកាបូនឌីអុកស៊ីត CO2 នៅក្នុងខ្យល់ក៏កើនឡើងដែរ។ ហើយ នៅពេលដែរ ចំនួនកាបូនឌីអុកស៊ីត នៅក្នុងខ្យល់កើនឡើង នោះសីតុណ្ហភាពរបស់ភពផែនដី ក៏កាន់តែកើនឡើង បន្ថែមទៀត ។
គួរបញ្ជាក់ដែរថា កាបូនឌីអុកស៊ីត គឺជាឧស្ម័នផ្ទះកញ្ចក់ ។ មានន័យថា វាចាប់យកកម្តៅពីផ្ទៃផែនដី បន្ទាប់មកបញ្ចេញកម្តៅ នោះទៅក្នុងស្រទាប់បរិយាកាស។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា តាមរយៈប្រវត្តិរបស់ភពផែនដៅ សីតុណ្ហភាណ និង កំរិតនៃឧស្ម័ន កាបូនឌីអុកស៊ីតនៅក្នុងខ្យល់ មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លា ។
ជារួមមក កំនើនសីតុណ្ហាភាព របស់ភពផែនដីកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការកើនឡើងនៃឧស្ម័នកាបូនិច ឬ ឧស្ម័នផ្ទះកញ្ចក់នៅក្នុង ស្រទាប់បរិយាកាស ដែលនេះ គឺបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយ សម្រាប់បណ្តាប្រទេស ទូទាំងពិភពលោក នាពេលបច្ចុប្បន្ន ។
ដោយ៖ ហង្ស សុបញ្ញា