ព័ត៌មានអន្តរជាតិ

រូងភ្នំចំលែកនៅអ៊ីតាលីបង្ហាញ អំពីអាយុកាលរបស់ស្រូវសាលី

NPR

    យោងតាមទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្តចេញផ្សាយនៅថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៦ បានឲ្យដឹងថា ការសិក្សាស្រាវជ្រាវថ្មីរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៅភាគខាងត្បូងប្រទេសអ៊ីតាលី បានរកឃើញរូងភ្នំដ៏ចម្លែកមួយ ដែលត្រូវបានគេហៅថា Grotta Paglicci។


    រូងភ្នំដ៏ចម្លែកនេះបានបង្ហាញឲ្យក្រុមអ្នកវិទ្យាសាស្រ្តបានដឹងអំពីស្ថានភាពរស់នៅរបស់ប្រជាជនកាលពី ៣២.០០០ ឆ្នាំមុន ដែលជាសម័យបរបាញ់សត្វ និងដំនំាធ្វើជាអាហារ។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញភស្តុតាងដ៏សំខាន់មួយនៃគ្រាប់ស្រូវ សាលីស្ថិតនៅក្នុងត្បាល់ថ្មនៅក្នុងរូងភ្នំនោះ ដែលបញ្ជាក់ឲ្យឃើញថា ប្រជាជននាសម័យនោះក៏មានស្រូវសាលីធ្វើជាអាហារផងដែរ។


    មិនត្រឹមតែប៉ុណ្ណោះ រូងភ្នំបានបង្ហាញឲ្យឃើញនូវរូបភាពជាច្រើនផ្ទាំងនៅតាមជញ្ជាំងដែលនៅក្នុងនោះរួមមាន ចម្លាក់សេះ រូបភាពនៃការបញ្ចុះសាកសពរបស់មនុស្សនាសម័យនោះ ព្រមទាំងឧបករណ៏ប្រើប្រាស់ដែលធ្វើអំពីថ្ម និងឆ្អឹងសត្វនាសម័យនោះផងដែរ។


    ដោយឡែក ភស្តុតាងនៃគ្រាប់ស្រូវសាលីដែលបានបន្សុលទុកនៅក្នុងត្បាល់ថ្មនៃរូងភ្នំ បានបង្ហាញឃើញយ៉ាងច្បាស់ថា ស្រូវសាលីត្រូវបានក្រុមបុព្វបុរសធ្វើការដាំដុះតាំងពីយូលង់ណាស់មកហើយ មុនពេលបច្ចេកវិទ្យាជឿនលឿននៃវិស័យកសិកម្មទៅទៀត។

    Most Popular

    To Top